(ហ៊្សេរុយសាឡិម)៖ ភាពយឺតយ៉ាវមិនអាចដោះស្រាយកិច្ចការសន្យា ជួយដោះលែងចំណាប់ខ្មាំងពីកណ្តាប់ដៃអ៊ី ស្រាអែល បានជំរុញឱ្យពលរដ្ឋក្នុងក្រុង Tel Aviv បាននាំគ្នាចេញធ្វើបាតុកម្មប្រឆាំងលោកនា យករដ្ឋមន្ត្រីបេនចាមីន ណេថាន់យ៉ាហ៊ូ។ ក្រុមបាតុករច្រើនម៉ឺននាក់បានអំពាវនាវឱ្យលោកចុះ ចេញពីតំណែងនិងការទាមទាររក ការបោះឆ្នោតមួយសាជាថ្មី ប៉ុន្តែសេចក្តីអំពាវនាវនោះត្រូវ បានលោកណេថាន់យ៉ាហ៊ូ បដិសេធមិនព្រមចុះចេញពីតំណែងឡើយ។

នេះជាសម្លេងរបស់ស្ត្រីបាតុករអ៊ីស្រាអែលម្នាក់ដែលបាននិយាយថា អ្វីដែលនាងបានធ្វើជា មួយនឹងបាតុករដទៃទៀត គឺអំពាវនាវឱ្យមានការបោះឆ្នោតមុនអាណ្ណត្តិ ដើម្បីការផ្លាស់ប្តូររដ្ឋា ភិបាលអ៊ីស្រាអែល។ ក្រុមបាតុករបានចោទថា រដ្ឋាភិបាលរបស់លោក ណេថាន់យ៉ាហ៊ូ គឺជា រដ្ឋាភិបាលដែលបរាជ័យ ហើយអ្វីដែលរដ្ឋាភិបាលអ៊ីស្រាអែលបច្ចុប្បន្នបានធ្វើ គឺការនាំពលរដ្ឋ អ៊ីស្រាអែលធ្លាក់ចូលក្នុងជ្រោះជ្រៅ ដែលពួកគេមិនអាចចាកចេញរួចបានឡើយ។

ការធ្វើបាតុកម្មប្រឆាំងនឹងនាយករដ្ឋមន្ត្រី Netanyahu បានចាប់ផ្តើមកាលពីចុងសប្តាហ៍នៅក្នុង ប្រទេសអ៊ីស្រាអែល ខណៈដែលមនុស្សរាប់ម៉ឺននាក់នៅទូទាំងទីក្រុង បាននាំគ្នាចេញមកតាម ដងផ្លូវទាមទារឱ្យលោកណេថាន់យ៉ាហ៊ូ លាលែងពីតំណែងជុំវិញការចោទថា លោកបានបរាជ័យក្នុងការនាំយកចំណាប់ខ្មាំង វិលត្រឡប់មកផ្ទះសម្បែងរបស់ពួកគេវិញ។

យោងតាមកាសែត Times of Israel តង់ជាង១០០របស់ក្រុមអ្នកតវ៉ា ត្រូវបានបោះនៅពីខាង ក្រៅវិមានរដ្ឋសភាខឹណិសិត Knesset ក្នុងរដ្ឋធានី Tel Aviv ខណៈដែលក្រុមបាតុករបាន ទាម ទារឱ្យលោកណេថាន់យ៉ាហ៊ូដែលពួកគេបានដាក់ឈ្មោះថា "រដ្ឋមន្ត្រីឧក្រិដ្ឋកម្ម" Crime Minister ត្រូវចាកចេញពីតំណែង នាយករដ្ឋមន្ត្រីភ្លាមៗ។

ប៉ុន្តែលោកនាយករដ្ឋមន្ត្រីណេថាន់យ៉ាហ៊ូ បានបដិសេធការទាមទារឱ្យចុះចេញពីតំណែងនោះ។ លោកណាថាន់យ៉ាហ៊ូ បានថ្លែងថា «សេចក្តីអំពាវនាវឱ្យមាន ការបោះឆ្នោតសាឡើងវិញក្នុង ពេលមានសង្គ្រាមកំពុងកើតឡើងនិងនៅមុនពេលមិនទាន់បានទទួលជ័យជម្នះនេះ នឹងធ្វើឱ្យ ខូចកិច្ចប្រឹងប្រែងរបស់អ៊ីស្រាអែល ដែលបានប្រឹងប្រែងធ្វើកន្លះឆ្នាំមកនេះ…វាធ្វើឱ្យខូចកិច្ចប្រឹង ប្រែងការចរចារកការដោះលែង អ្នកទោសនិងថាវាក៏អន្តរាយក្នុងការចង់ឱ្យសង្គ្រាមចប់នៅមុនគោលដៅ របស់វាថែមទៀត»។ លោកណេថាន់យ៉ាហ៊ូបានថ្លែងថា «អ្នកដែលបានទទួល ផល ប្រ យោជន៍ពីការទាមទារនោះ គឹមានតែពួកហាម៉ាសតែប៉ុណ្ណោះ»

សេចក្តីរាយការណ៍បានបង្ហាញថាបណ្តាញមេខ្លោងអ្នករៀបចំបាតុកម្មប្រមាណជាង១ម៉ឺននាក់ បានចូលរួមជាមួយបាតុករនានា ក្នុងការធ្វើបាតុកម្មដែលគេបានឃើញ រួមមាននៅក្នុងក្រុងយេ រូសាឡឹម, ក្រុងHaifa, ក្រុង Beér Sheva, ក្រុងCaesarea និងតាមបណ្តាក្រុងដទៃទៀតជា ច្រើនក្នុងអម្លុងថ្ងៃចុងសប្តាហ៍កន្លងមកនេះ។ ក្រុមធ្វើអ្នកការតវ៉ាជំទាស់បានថ្លែងចាត់ទុកថា ថ្ងៃអាទិត្យ គឺទើបជាថ្ងៃដំបូងនៃការធ្វើបាតុកម្ម៤ថ្ងៃនោះតែប៉ុណ្ណោះ។ ថ្ងៃអាទិត្យទី៣១មីនាគឺ ជាថ្ងៃនៃបុណ្យ Easter ដែលឆ្នាំ២០២៤នេះគឺស្ថិតចំថ្ងៃទី៣១មីនា។

មេដឹកនាំក្រុមប្រឆាំងអ៊ីស្រាអែល លោក Yair Lapid បានធ្វើសេចក្តីថ្លែងការណ៍មួយ អំពាវនាវ ឱ្យមានការបោះឆ្នោតមុនកាលកំណត់ និងលោកបានរិះគន់រដ្ឋាភិបាល ចំពោះសម្តីវាយប្រហារ ដាក់ទៅលើគ្រួសារចំណាប់ខ្មាំង។ លោក Yair Lapid បានសរសេរក្នុងបណ្តាញសង្គម រៀបរាប់ ថា «អស់ពីគ្រួសារមួយដល់គ្រួសារមួយ, រដ្ឋមន្ត្រីនៃរដ្ឋាភិបាលនេះ បាននិយាយតាមរលកធាតុ អាកាសដោយប្រើសម្តីរិះគន់ដល់គ្រួសារអ្នកដែលត្រូវគេចាប់ពង្រត់»។ លោក Yair Lapid បាន សរសេរទៅកាន់ រដ្ឋាភិបាលអ៊ីស្រាអែលថា «ពួកអ្នកឯងប្រហែលជាឆ្កួតហើយ…ស្ត្រីវ័យក្មេង មនុស្សចាស់និងកុមារត្រូវបានគេចាប់ពង្រត់ នៅក្នុងរង្វង់ការការពាររបស់ពួកអ្នកឯង។ អស់ ប្រមាណកន្លះឆ្នាំមកហើយ, ពួកអ្នកឯងបរាជ័យមិនអាចនាំឱ្យពួកគេបានវិលត្រឡប់មកផ្ទះ សម្បែងវិញបានឡើយ ហើយអ្នកឯងបែរជាមកស្តីបន្ទោស ឱ្យក្រុមគ្រួសាររបស់ពួកគេវិញ?»។ មេដឹកនាំក្រុមប្រឆាំងអ៊ីស្រាអែលដដែល បានសរសេរហៅរដ្ឋាភិបាលលោកណេថាន់យ៉ាហ៊ូ ថាជារដ្ឋាភិបាលបំផ្លិចបំផ្លាញ និងសរសេរថា សូមឱ្យរដ្ឋាភិបាលបំផ្លិចបំផ្លាញនោះវិលទៅ កន្លែងដើមរបស់ខ្លួនវិញ និងសូមឱ្យមានការបោះឆ្នោតសកលសាជាថ្មី។

ការធ្វើបាតុកម្មដ៏ធំនេះ បានទន្ទឹមនឹងអ្វីដែលមានក្តីបារម្ភថារដ្ឋាភិបាលលោកណេថាន់យ៉ា ហ៊ូ បានត្រៀមរៀបចំនូវគម្រោងការណ៍មួយ ក្នុងការត្រៀមរៀបចំកម្លាំងវាយប្រហារថ្មើរជើង ចូលក្នុងតំបន់ Rafah ដែលជាកន្លែងចុងក្រោយរបស់តំបន់ហ្គាហ្សាស្ទ្រីប ដែលរដ្ឋាភិបាលលោក ណេថាន់យ៉ាហ៊ូ បាននិយាយថាមាន ក្រុមទាហានកងហាម៉ាសបួនវរសេនាតូច មានវត្តមានក្នុង សំបុកចុងក្រោយរបស់ខ្លួននៅតំបន់ Rafah។

លោកណេថាន់យ៉ាហ៊ូបានថ្លែងថា «គម្រោងវាយប្រហាររបស់យើងក្នុងតំបន់ Rafah នឹងប្រ ព្រឹត្តទៅដោយមិនអាចខកខានបានឡើយ ដើម្បីការកំចាត់ចោលក្រុមហាម៉ាស ដែលមាន៤កង វរសេនាតូចរបស់ពួកគេនៅទីនោះ»។ លោកណេថាន់យ៉ាហ៊ូ បានថ្លែងថា «វានឹងមិនមានជ័យ ជំនះឡើយបើសិនជាយើងមិនធ្វើយុទ្ធនាការវាយប្រហារ ក្នុងតំបន់ Rafah នោះទេ…ហើយបើ មិនមានការកំចាត់ចោលក្រុមហាម៉ាសនោះទេ យើងក៏មិនមានជ័យជម្នះដែរ»

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន បានបោះឆ្នោតគាំទ្រការអនុ ម័តដំណោះស្រាយ២៧២៨ អំពាវនាវការឈប់បាញ់បន្ទាន់ក្នុងបុណ្យរ៉ាម៉ាដន, ការដោះលែង ចំណាប់ខ្មាំងជាបន្ទាន់ និងលំហូរជំនួយមនុស្សធម៌ដល់ពលរដ្ឋក្នុ ងតំបន់ហ្គាហ្សាដែលរងនឹង គ្រោះអត់ឃ្លានដោយសារតែសង្គ្រាមឆាបឆេះ ប្រមាណ៦ខែមកនេះ។ ប៉ុន្តែសេចក្តីរាយការណ៍ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល បង្កឱ្យមានមនុស្សស្លាប់និងរបួសក្នុងតំបន់ ហ្គាហ្សានៅតែបន្តមិនឈប់ឈរឡើយ បើទោះបីជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូទែ័រ៉េស ថ្លែងថាការមិនអនុវត្តតាមដំណោះស្រាយ២៧២៨ នឹងមិនអាចអត់ ឱ្យបានយ៉ាងណាក៏ដោយ។

ការធ្វើបាតុកម្មទាំងនេះ ត្រូវគេរាយការណ៍ថាបានបង្កសម្ពាធជាខ្លាំងដាក់មកលើរដ្ឋាភិបាល លោកណេថាន់យ៉ាហ៊ូ។ រដ្ឋមន្ត្រីកេរ្តិ៍មរតក Heritage Minister លោក Amihay Eliyahu បាន និយាយសម្តីទៅឱ្យបាតុករតាមរយៈទូរទស្សន៍ Channel ១២ ថាការធ្វើបាតុកម្មកាលពីចុង សប្តាហ៍មកនោះគឺជាការផ្តល់អំណោយ ទៅឱ្យពួកហាម៉ាសវិញ តែប៉ុណ្ណោះ។ រដ្ឋមន្ត្រីរូបនោះ បន្តនូវពាក្យសម្តីដែលនិយាយថា បាតុកម្មក្នុងក្រុង Ayalon ជាបាតុកម្មហិង្សា…សម្រាប់ពួក ហាម៉ាស គឺជាការផ្តល់រង្វាន់ទៅឱ្យពួកគេ ហើយបាតុកម្មនោះគឺជាភាពបញ្ច្រាសទិសនិងធ្វើ ឱ្យទន់ខ្សោយដល់ទាហានប្រយុទ្ធនៅលើសមរភូមិ។

****ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាភ្ញាក់ផ្អើលនឹងទង្វើសហរដ្ឋអាមេរិកជួយអ៊ីស្រាអែលស្ងាត់ៗពី ខាងក្រោយ

ការបណ្តោយឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុម័តលើដំណោះស្រាយ ២៧២៨ ដែលអំពាវនាវការឈប់បាញ់ជាបន្ទាន់ ក្នុងរដូវបុណ្យរ៉ាម៉ាដននិងលក្ខខណ្ឌដទៃ ទៀត នោះ មុននេះ ត្រូវបានគេចាត់ទុកថាជា ការប្រែប្រួលនយោបាយដ៏ធំមួយរបស់រដ្ឋបាលលោក ចូបៃដិនចំពោះអ៊ីស្រាអែលដែលជាដៃគូដ៏សំខាន់មួយ ក្នុងតំបន់មជ្ឈិមបូព៌ា ប៉ុន្តែទង្វើស្ងាត់ៗ មួយដែលបង្ហាញថាសហរដ្ឋអាមេរិកយល់ព្រម បញ្ជួន អាវុធថ្មីៗទំនើបៗតម្លៃ២៥០០លាន ដុល្លារមកឱ្យអ៊ីស្រាអែលដើម្បីបន្តការធ្វើសង្គ្រាមក្នុងតំបន់ ហ្គាហ្សាទៀតនោះ បានធ្វើឱ្យប្រ ទេសក្នុងតំបន់មានការភ្ញាក់ផ្អើលជាខ្លាំង។

កញ្ចប់ជំនួយអាវុធរបស់សហរដ្ឋអាមេរិក ដែលយល់ព្រមស្ងាត់ៗនឹងបញ្ជួនទៅឱ្យអ៊ីស្រាអែល នោះ ត្រូវគេរាយការណ៍ថារួមមាន យន្តហោះចម្បាំង និងគ្រាប់បែកទម្លាក់ផងដែរ ទន្ទឹមនឹងសហ រដ្ឋអាមេរិកដែលបណ្តោយ ឱ្យមានដំណោះស្រាយ២៧២៨របស់ក្រុមប្រឹក្សា សន្តិ សុខអង្គការ សហប្រជាជាតិកើតឡើងទៅហើយនោះ បែរជានិយាយថាវាជាដំណោះស្រាយ ដែលមិនផ្សា ភ្ជាប់នឹងកាតព្វកិច្ច Binding នោះឡើយ។

សេចក្តីរាយការណ៍អាល់ហ្សាហ្ស៊ីរ៉ា បានថ្លែងថាបណ្តាមេដឹកនាំនិងសកម្មជនសិទ្ធិមនុស្សនានា ក្នុងពិភពលោកបានថ្កោលទោស សហរដ្ឋអាមេរិក ជុំវិញការផ្តល់អាវុធទំនើប សម្លាប់មនុស្សទាំង នោះដល់អ៊ីស្រាអែលបើទោះបីជាបានដឹកថារដ្ឋាភិបាលលោកបេនចាមីន ណេថាន់យ៉ាហ៊ូមាន គម្រោងរៀបចំការវាយប្រហារដាក់មកលើតំបន់ Rafah យ៉ាងណាក៏ដោយ។ ក្រសួងការបរទេសប៉ាឡេស្ទីន បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថ្កោលទោស ទង្វើរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលដៃម្ខាងប្រើពាក្យសម្តី បង្ហាញចង់ទប់ស្កាត់ការវាយប្រហាររបស់ អ៊ីស្រាអែលលើតំបន់ Rafah ប៉ុន្តែដៃម្ខាងទៀតបែរជាជួយរដ្ឋបាលលោកណេថាន់យ៉ាហ៊ូឱ្យ មានគ្រឿងសព្វាវុធទំនើបធ្វើសង្គ្រាម ក្នុងតំបន់ហ្គាហ្សាស្ទ្រីបនោះឡើយ។

ក្រសួងការបរទេស ប៉ាឡេស្ទីន បានបង្ហាញនូវក្តីខកចិត្តចំពោះ ភាពបរាជ័យមិនអាចអនុវត្តបាននូវសេចក្តីសម្រេច ចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ICJ ក្នុងការធានាឱ្យអ៊ីស្រាអែល ត្រូវគោរពនឹងដីកាសម្រេចចិត្ត របស់តុលាការពិភពលោកនេះ ឡើយ។ ស្ត្រីនាំពាក្យគណៈប្រតិភូប៉ាឡេស្ទីន ដើម្បីរកដំណើរការសន្តិភាពក្នុងតំបន់មជ្ឈិមបូព៌ា លោកស្រី Hanan Ashrawi បានហៅទង្វើរបស់រដ្ឋបាល លោកចូបៃដិនថាជាទង្វើលាក់ពុត, គ្មានការគោរពពាក្យសម្តី, ជា ទង្វើពុតត្បុតនៅចំពោះមុខ មនុស្សជាតិក្នុងតំបន់ហ្គាហ្សា គ្រា ដែលរដ្ឋបាលសហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធាអាវុធដ៏ច្រើនសន្ធឹកសន្ធាប់ ដោយស្ងាត់ៗនេះដល់អ៊ីស្រាអែលសម្រាប់ ធ្វើសង្គ្រាមដាក់មកលើតំបន់ហ្គាហ្សា។

ក្រុមហាម៉ាស់បាន « អំពាវនាវឱ្យសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិជួយធ្វើការ ហាមឃាត់មិនឱ្យមានការផ្គត់ផ្គង់អាវុធ ដល់អ៊ីស្រាអែលនិងជួយចាត់ វិធានការដើម្បីបញ្ឈប់ ទង្វើឈ្លានពានចូលកាន់កាប់ទឹកដីប៉ាឡេស្ទីន ត្រូវយកមេដឹកនាំកាប់សម្លាប់ ពលរដ្ឋប៉ាឡេស្ទីន ធ្វើការកាត់ទោសជាអន្តរជាតិ លើអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។

នៅជាមួយគ្នានេះវិញដែរ, រដ្ឋមន្ត្រីការបរទេសប្រទេសហ្សកដង់លោក Ayman Safadi បាន អំពាវនាវអង្គការសហគមន៍អន្តរជាតិ ត្រូវបញ្ឈប់ការផ្តល់ជំនួយ ដល់អាវុធដល់អ៊ីស្រាអែល ខណៈពលរដ្ឋប៉ាឡេស្ទីន បានស្លាប់ជាង៣ម៉ឺននាក់រួចមកហើយ គ្រាដែលប្រមាណ២លាននាក់ ទៀតកំពុងតែរកវេទនានូវភាពអត់ឃ្លាន គ្មានអ្វីទទួលទាន។ លោកបានអំពាវនាវអ៊ីស្រាអែល សូមបញ្ឈប់នូវទង្វើបង្កគ្រោះមហន្តរាយដោយត្រូវគោរពច្បាប់អន្តរជាតិនិងត្រូវគោរពតម្លៃ មនុស្សជាតិដែលពិភពលោក កំពុងទាមទារចង់បាននាពេលនេះ។

នៅជាមួយគ្នានេះដែរ, អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុប្រទេសក្រិក លោក Yanis Varoufakis បានហៅ លោកចូបៃដិនថាជា ឧក្រិដ្ឋជនសង្គ្រាម…រីឯសមាជិកព្រឹទ្ធសភាអាមេរិក ម្នាក់ឈ្មោះ Bernie Sanders បានហៅទង្វើរបស់លោកចូបៃដិនថា ជាអំពើថោកទាប។ លោក Bernie Sanders បានសរសេរលើបណ្តាញសង្គមថា «យើងមិនអាចអង្វរឱ្យ លោកណេថាន់យ៉ាហ៊ូ ឈប់ទម្លាក់ គ្រាប់បែកដាក់លើប្រជាជនស៊ីវិលបានមែន ប៉ុន្តែយើងមិនត្រូវបញ្ជួនគ្រាប់បែកទម្លាក់ជាច្រើន ដែលអាចកម្ទេចក្រុងបានទាំងមូល នោះទៅឱ្យអ៊ីស្រាអែលបានដែរ។ លោក Bernie Sanders បានសរសេរបន្តថា «យើងត្រូវតែបញ្ឈប់នូវអំពើឃុបឃិតរបស់យើង នោះគឺយើងមិនត្រូវ បញ្ជួនគ្រាប់បែកទៅឱ្យ អ៊ីស្រាអែលទៀតនោះឡើយ។»

ពីតំបន់ហ្គាហ្សាស្ទីបនោះវិញ, រយៈពេល២៤ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រា អែលបានបន្តសម្លាប់មនុស្ស៨២នាក់ និងបង្ករបួសចំនួន៩៨នាក់ ដែលនាំឱ្យចំនួនមនុស្សស្លាប់ ក្នុងតំបន់ហ្គាហ្សាគិតត្រឹមថ្ងៃទី១មេសា មានសារុបចំនួន៣ម៉ឺន២ពាន់៧០៥នាក់ និងអ្នករងរបួស កើនឡើងដល់៧ម៉ឺន៥ពាន់១៩០នាក់ហើយ គិតចាប់តាំងពីថ្ងៃទី៧តុលាឆ្នាំ២០២៣មក៕