(ប៉េកាំង)៖ ថ្ងៃទី២៧ ខែមីនា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើសន្និសីទដាក់ចេញផលិតផលបញ្ញាសិប្បនិមិ្មត (AI)ថ្មីនៅវេទិកា Boao សម្រាប់អាស៊ី។ ផលិតផល AI ថ្មីមួយចំនួនដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលបកស្រាយអំពីសៀវភៅបុរាណចិន និងបកស្រាយអំពីរឿងទេវកថាបុរាណចិន បានបង្ហាញជូនទស្សនិកជន។

ក្នុងសន្និសីទ លោក Fan Yun និពន្ធនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងជានិពន្ធនាយក នៃ CGTNបានណែនាំអំពីការស្វែងរកយ៉ាងសកម្ម របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្នុងវិស័យដូចជាការប្រើប្រាស់ ការអនុវត្តខ្លឹមសារ ការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា និងបទដ្ឋាននៃការប្រើប្រាស់ AI ជាដើម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានបន្តធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់ ជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ ដែលបានបង្កើតស្ទូឌីយោបញ្ញាសិប្បនិមិ្មត និងបង្កើតវេទិកាផលិតនិងច្នៃប្រឌិតថ្មី នូវកម្មវិធីបញ្ញាសិប្បនិមិ្មតប្រកបដោយសុវត្ថិភាព និងអាចទុកចិត្តបាន៕

វិទ្យុមិត្តភាពកម្ពុជាចិន