(អ៉ីស្លាម៉ាបាដ)៖ ក្រុមមន្រ្តីបាននិយាយនៅថ្ងៃអង្គារនេះថា ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារលើមូលដ្ឋានកងទ័ពជើង របស់ប៉ាគីស្ថាន បណ្តាលឱ្យទាហានប៉ារ៉ាម្នាក់ស្លាប់ ខណៈដែលកងកម្លាំងសន្តិសុខបានសម្លាប់ក្រុមសកម្មប្រយុទ្ធទាំង ៥នាក់នោះ ក្នុងបាញ់តបត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ ២០២៤។

ការវាយប្រហារកាលពីថ្ងៃចន្ទលើមូលដ្ឋាន Turbat ស្ថិតនៅភាគនិរតីប្រទេសប៉ាគីស្ថាននោះ គឺជាលើកទី ២ហើយ ដោយចលនាប្រដាប់អាវុធជនជាតិភាគតិច Baloch មកលើមូលដ្ឋានយោធាប៉ាគីស្ថានក្នុងសប្តាហ៍មុន។ ការិយាល័យលោកនាយករដ្ឋមន្រ្តី Shehbaz Sharif បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបានរួចផុតពីការបាត់បង់ដ៏ធំ»។ បើតាមអ្នកនាំពាក្យកងទ័ពជើងទឹក ក្រុមសកម្មប្រយុទ្ធទាំង ៥នាក់ត្រូវបានសម្លាប់ បន្ទាប់ពីពួកគេព្យាយាមសម្រុកចូលក្នុងបន្ទាយ។ ប៉ុន្តែទាហានប៉ារ៉ាម្នាក់បានបាត់បង់ជីវិត។

គួរបញ្ជាក់ថា ចលនាប្រដាប់អាវុធ Baloch (BLA) ដែលជាក្រុមលេចធ្លោបំផុត នៃក្រុមបំបែកខ្លួនជាច្រើននៅរដ្ឋ Balochistan របស់ប៉ាគីស្ថាន បានចេញមុខទទួលខុសត្រូ វចំពោះការវាយប្រហារខាងលើនេះ។ BLA ធ្លាប់ជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើ ផលប្រយោជន៍ របស់ប៉ាគីស្ថាន និងចិននៅក្នុងតំបន់ ក៏ដូចជាកន្លែងផ្សេងទៀតផងដែរ៕