(ហ្គាហ្សា)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres រំពឹងថានឹងនឹងទៅកាន់ព្រំដែនរបស់ប្រទេសអេហ្ស៉ីប ដែលនៅជាប់តំបន់ហ្គាហ្សានាថ្ងៃសៅរ៍នេះ បន្ទាប់ពីអ៉ីស្រាអែលប្រកាសបញ្ជូនកងទ័ព ទៅប្រយុទ្ធជាមួយក្រុមហាម៉ាសនៅក្នុងទីក្រុង Rafah។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ ២០២៤។

នៅពេលទៅដល់ លោក Guterres គ្រោងបញ្ជាក់ជាថ្មីនូវការអំពាវនាវរបស់លោកឱ្យមានបទឈប់បាញ់មនុស្សធម៌ ទោះបីជាការដាក់សម្ពាធជាអន្តរជាតិបានបរាជ័យក្នុងការរារាំងផែនរបស់អ៉ីស្រាអែល មកទល់នឹងពេលនេះក៏ដោយ។ លោក Guterres ក៏គ្រោងជួបបុគ្គលិកផ្តល់ជំនួយនៅក្នុងក្រុង Rafah ផ្នែកខាងទឹកដីអេហ្ស៉ីប ដែលឆ្លងកាត់ព្រំដែនពីទីក្រុងហ្គាហ្សា និងមានប្រជាជនប៉ាឡេស្ទីនចំនួន ១.៥លាននាក់ស្ថិតនៅផងដែរ។

គួរបញ្ជាក់ថា ទោះបីជាមានការព្រមានថា ការវាយលុកជើងគោកបែបនេះនឹងបណ្តាលឱ្យមានជនស៉ីវិលបាត់បង់ជីវិតច្រើន ហើយធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែអាក្រក់ទៅៗ ក៏អ៉ីស្រាអែលនៅតែប្តេជ្ញាបើកការវាយប្រហារ៕