(ប៉េកាំង)៖ ថ្ងៃទី១២ ខែមីនា លោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិក បានប្រកាសនៅក្រុងម៉ានីល រដ្ឋធានីប្រទេសហ្វីលីពីនថា អាមេរិកនឹងផ្តល់ជំនួយដល់ហ្វីលីពីនក្នុងការបង្កើត រោងចក្រវត្ថុពាក់កណ្ដាលចម្លង (semiconductor)ឱ្យកើនឡើងទ្វេដង ដើម្បីចៀសវាងកុំឱ្យខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប នៅលើពិភពលោកទាំងមូល “មានភាពប្រមូលផ្តុំពេក” ។ ពេលមុននេះ លោកស្រីធ្លាប់ប្រកាសថា ក្រុមហ៊ុនអាមេរិកនឹងបណ្តាក់ទុនជាង ១ពាន់លានដុល្លារអាមេរិកនៅហ្វីលីពីន ។ តើនេះគឺចង់ផ្តល់ជំនួយដល់ហ្វីលីពីនដោយស្មោះត្រង់ ឬក៏បង្កប់កលល្បិចអីផ្សេងទៀត?

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ការវិនិយោគរបស់អាមេរិកនៅហ្វីលីពីនមិនសូវច្រើនជាប់រហូតមក ទំហំទឹកប្រាក់វិនិយោគក្នុងមួយឆ្នាំ បានរក្សានៅចំនួន១ពាន់លានដុល្លារអាមេរិក។ បន្ទាប់ពីរដ្ឋាភិបាលថ្មីរបស់ហ្វីលីពីន បានបង្កើតឡើងនៅខែមិថុនាឆ្នាំ២០២២ អាមេរិកបានបង្កើនការអូសទាញចំពោះហ្វីលីពីន ដើម្បីជំរុញអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក” ប៉ុន្តែទំហំទឹកប្រាក់វិនិយោគមិនបានកើនឡើងទេ។

ពិតមែនតែលោកស្រី Gina Raimondo បានប្រកាសក្ដែងៗថា ក្រុមហ៊ុនអាមេរិកនឹងបណ្តាក់ទុននៅហ្វីលីពីន ប៉ុន្តែមិនបានបញ្ជាក់ ប្រាប់ពីសកម្មភាពលំអិតឡើយ ។ អ្នកវិភាគបានលើកឡើងថា បើគិតពីទង្វើរបស់អាមេរិកកាលពីមុនដែល “និយាយបានតែមាត់ និងគ្មានការអនុវត្តជាក់ស្តែង” តើអាមេរិកនឹងបន្ថែមការបណ្តាក់ទុននៅហ្វីលីពីន ដល់កម្រិតយ៉ាងណា ពិតជាគួរឱ្យសង្ស័យណាស់។

ក្រៅពីនេះសូមក្រឡេកទៅមើល “កម្លាំងទាក់ទាញការវិនិយោគ” របស់ហ្វីលីពីនដែលលោកស្រី Gina Raimondo បានឃោសនាទៅកាន់សហគ្រាសអាមេរិក។ អនុលោមតាមទិន្នន័យផ្លូវការរបស់ហ្វីលីពីន ឱ្យដឹងថា នៅឆ្នាំ២០២១និងឆ្នាំ២០២២ ទំហំទឹកប្រាក់សុទ្ធដែលបរទេសវិនិយោគនៅហ្វីលីពីនគឺ ១១៩០០លានដុល្លារអាមេរិក និង៩២០០លានដុល្លារអាមេរិកដោយឡែកពីគ្នា។ ពីខែមករាដល់ខែតុលា ឆ្នាំ២០២៣ ទំហំទឹកប្រាក់សុទ្ធដែលបរទេសវិនិយោគនៅហ្វីលីពីន គឺ៦៥០០លានដុល្លារអាមេរិក បានធ្លាក់ចុះ១៧,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២។ ពិតមែនតែដើមទុនកម្លាំងពលកម្មរបស់ហ្វីលីពីន ទាបបង្គួរក៏ដោយ ក៏ប៉ុន្តែនៅតែឈាននៅលំដាប់នាំមុខគេ ក្នុងទ្វីបអាស៊ីទាំងមូលដដែល។ គួបផ្សំទាំងបរិយាកាសអន្តរជាតិ និងគោលនយោបាយមានការប្រែប្រួលយ៉ាងឆាប់រហ័ស តើគោលដៅវិនិយោគរបស់អាមេរិកអាចសម្រេចបានឬអត់ នៅតែមិនច្បាស់លាស់ទេ។

ប្រការនេះអាចឃើញថា ពាក្យសន្យារបស់អាមេរិកស្តីពីការវិនិយោគនៅហ្វីលីពីន ហាក់ដូចជាបានគូររូប "នំដ៏ធំ"មួយ។ នៅពីក្រោយនេះ តើអាមេរិកមានបំណងបែបណា? ក្នុងនាមជាប្រទេសធំនៅក្រៅតំបន់ អាមេរិកអូសទាញហ្វីលីពីនលើវិស័យសេដ្ឋកិច្ច ថែមទាំងមានបំណងប៉ុនប៉ង ខាងភូមិសាស្ត្រនយោបាយកាន់តែស៊ីជម្រៅ ពោលគឺចង់ប្រើប្រាស់ហ្វីលីពីនមកធ្វើបដិបក្ខ ជាមួយប្រទេសចិននិងប្រកួតប្រជែងជាមួយប្រទេសចិន។ ឧទាហរណ៍ដូចជាក្នុងបញ្ហាសមុទ្រចិនខាងត្បូង អាមេរិកបានលូកដៃចូលកាន់តែជ្រៅទៅៗ។

មុននឹងលោកស្រី Gina Raimondo បំពេញទស្សនកិច្ចនៅហ្វីលីពីន ហ្វីលីពីនបានរំលោភពាក្យសន្យារបស់ខ្លួន ដែលបានចាត់បញ្ជូននាវាឆ្មាំសមុទ្រ២គ្រឿង និងនាវាដឹកជញ្ជូនសម្ភារៈ២គ្រឿង បំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹកRen'aiនៅសមុទ្រចិនខាងត្បូង ហើយមានចេតនាបំបុកនាវាឆ្មាំសមុទ្ររបស់ចិន ដែលកំពុងអនុវត្តច្បាប់ជាប្រក្រតី។ ក្នុងអំឡុងពេល បំពេញទស្សនកិច្ចនៅហ្វីលីពីន លោកស្រី Gina Raimondo បានឃោសនាបំប៉ោងថា សម្ព័ន្ធភាពរវាងប្រទេសទាំងពីរ “មានភាពមុតមាំ” ប៉ុនប៉ងចាប់ចងហ្វីលីពីនឱ្យជាប់ទៅនឹង "រថពាសសង្គ្រាមអាស៊ីប៉ាស៊ីហ្វិក" របស់អាមេរិក។

និយាយចំពោះហ្វីលីពីនវិញ តើនៅតែមិនដឹងច្បាស់ពីគោលបំណង របស់អាមេរិកទៀតមែនទេ? គ្រាន់តែភាគីហ្វីលីពីនមាន ការត្រិះរិះពិចារណា របស់ខ្លួនឯង ដូច្នេះក៏ចង់សម្រេចបាន នូវគំនិតមិនសមហេតុផល តាមរយៈអនុត្តរភាពរបស់អាមេរិក ដែលចង់ធ្វើឱ្យ ការបំពានចូលលំហសមុទ្រក្បែរថ្មប៉ប្រះទឹក Ren'ai និងកោះ Huang Yan មានភាពប្រក្រតី ព្រមទាំងចង់ចែករំលែក ផលប្រយោជន៍មួយចំនួន ពីមហិច្ឆតារបស់អាមេរិកដែលបានគាបសង្កត់ទៅលើ អាជីវកម្មវត្ថុពាក់កណ្ដាលចម្លងរបស់ចិន។ យ៉ាងណាមិញ ការលោភលន់ចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន