(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ ខុទ្ទកាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានប្រកាសសេចក្តីជូនដំណឹងដោយលើកឡើងថា មជ្ឈិមបក្សបានសម្រេចថា ក្នុងឱកាសអបអរសាទរខួប ៧៥ ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នឹងធ្វើការជ្រើសរើសនិងប្រគល់ គ្រឿងឥស្សរិយយសជាតិនិងគោរមងារកិត្តិយសជាតិ ដើម្បីកោតសរសើរយ៉ាងឱឡារិកចំពោះបុគ្គលគំរូមួយចំនួន ដែលបានកសាងស្នាដៃលេចធ្លោ ក្នុងការរួមចំណែកយ៉ាងខ្លាំងក្លាសម្រាប់ ការកសាងនិងអភិវឌ្ឍសាធារណរដ្ឋប្រជាមានិតចិន។

បើតាមសេចក្តីជូនដំណឹង នឹងប្រគល់ ”គ្រឿងឥស្សរិយយសសាធារណរដ្ឋ” ”គ្រឿងឥស្សរិយយសមិត្តភាព” និងគោរមងារកិត្តិយសជាតិចិន។ ក្នុងនោះ បេក្ខជនឈរឈ្មោះនៃ ”គ្រឿងឥស្សរិយយសមិត្តភាព” ជាជនបរទេសដែលបានរួមចំណែកយ៉ាងឆ្នើម សម្រាប់ការកសាងទំនើបកម្ម តាមបែបផែនចិន ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការចិននិងបរទេស និងគាំពារសន្តិភាពពិភពលោក ហើយរាប់អានមេត្រីជាមួយចិន ក្នុងរយៈពេលយូរនិងមានកេរ្តិ៍ឈ្មោះល្អប្រសើរ៕

វិទ្យុមិត្តភាពកម្ពុជាចិន