(ប៉េកាំង)៖ ថ្ងៃទី ១៣ ខែមីនា តាមម៉ោងក្នុងតំបន់ កិច្ចសន្ទនារវាងប្រព័ន្ធសារព័ត៌មានពិភពលោក ក្រោមប្រធានបទ «ប្រទេសចិនក្នុងរដូវផ្ការីក» បានបើកធ្វើនៅក្នុងសកលវិទ្យាល័យឈីកាហ្គោ នៃទីក្រុងឈីកាហ្គោ សហរដ្ឋអាមេរិក ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសម្របសម្រួលដោយសាខាក្រុងឈីកាហ្គោ នៃសភាពាណិជ្ជកម្មចិននៅអាមេរិក។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ លោកបានលើកឡើងថា មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនដែលមួយឆ្នាំធ្វើម្តង ទើបបានបិទបញ្ចប់ដោយជោគជ័យ ក្នុងរដូវផ្ការីកនេះ។ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្តោតលើទស្សនៈគំនិតគន្លឹះថ្មីមួយ ដែលហៅថា កម្លាំងផលិតកម្មគុណភាពថ្មី។ «ខិតខំជំរុញកសាងប្រព័ន្ធឧស្សាហកម្មដ៏ទំនើប ពន្លឿនអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី» បានត្រូវកំណត់ជាភារកិច្ចចំបង ក្នុងចំណោមការងារសំខាន់ៗចំនួន១០ នៃការងាររដ្ឋាភិបាលចិនក្នុងឆ្នាំ២០២៤នេះ។

កាលពីឆ្នាំទៅ សេដ្ឋកិច្ចចិនមានកំណើន ៥,២% ដែលបានរួមចំណែក១ភាគ៣ ក្នុងកំណើនសេដ្ឋកិច្ចពិភពលោក។ ការស្ទង់ប្រជាមតិពិភពលោក ដែលរៀបចំដោយ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្ហាញឱ្យឃើញថា ៖ អ្នកផ្តល់បទសម្ភាសន៍ពិភពលោកចំនួន ៩៣,១% បានសម្គាល់ថា សេដ្ឋកិច្ចចិនមានភាពរឹងមាំ សក្កតានុពលខ្លាំង ពោរពេញដោយកម្លាំងងើបឡើងវិញ «កាលានុវត្តភាពរបស់ប្រទេសចិន» មិនអាចខកខាននោះទេ ប្រទេសចិននៅតែជាប្រទេសចិន!

វាគ្មិនជាតិនិងអន្តរជាតិបានសរសើរដោយឯកភាពថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃសេដ្ឋកិច្ចចិន មានអនាគតភ្លឺស្វាង រំពឹងទុកថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក និងការផ្លាស់ប្តូរប្រជាជនចិននិងប្រជាជនអាមេរិក នឹងកាន់តែមានភាពញឹកញាប់៕

វិទ្យុមិត្តភាពកម្ពុជាចិន