(មូស្គូ)៖ អាជ្ញាធររុស្ស៊ីបានឱ្យដឹងនៅថ្ងៃអង្គារនេះថា យន្តហោះដឹកទំនិញយោធារបស់ខ្លួនមួយគ្រឿង បានធ្លាក់ភ្លាមៗ បន្ទាប់ពីការហោះឡើងនៅថ្ងៃអង្គារនេះ ជាមួយនឹងមនុស្ស ១៥ នាក់នៅលើនោះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែលបានគូសបញ្ជាក់ថា យន្តហោះដឹកទំនិញយោធានោះប្រភេទ lyushin Il-76។ វាបានធ្លាក់នៅពេលដែលភ្លើងបានឆាបឆេះម៉ាស៊ីនរបស់វា។ ចំណែកឯ មូលហេតុលម្អិតជុំវិញឧបទ្ទវហេតុនេះ មិនទាន់ត្រូវបានលាតត្រដាងឱ្យដឹងនោះទេ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការធ្លាក់យន្តហោះនេះបានកើតឡើងនៅក្នុងតំបន់ Ivanovo ខណៈទីភ្នាក់ងារ​ព័ត៌មាន​អនឡាញ​របស់​រុស្ស៊ី​បាន​គូសបញ្ជាក់ថា​ គ្មាន​អ្នក​នៅ​រស់​ទេ។

វីដេអូ​ដែល​មិន​អាច​បញ្ជាក់​បាន​នៅ​លើ​បណ្ដាញ​សង្គម​រុស្ស៊ី​ បាន​បង្ហាញ​យន្តហោះ​មួយ​គ្រឿង​កំពុង​ហោះ​ចុះ​ក្រោម​ដោយ​​ម៉ាស៊ីនកំពុងឆាប​ឆេះ។ ផ្សែងខ្មៅបានហុយឡើងលើមេឃ ខណៈឧទ្ធម្ភាគចក្រហោះជុំវិញវា៕