(មូស្គូ)៖ ឆ្មាំជាតិ Rosgvardiya របស់រុស្ស៉ី បាននិយាយថា យន្តហោះដ្រូនមួយគ្រឿងបានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានកម្ពស់ ៥ជាន់ នៅទីក្រុង St Petersburg នាថ្ងៃសៅរ៍នេះ ហើយមនុស្សចំនួន ១០០នាក់ត្រូវជម្លៀសចេញ ដោយគ្មានអ្នករងរបួសទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ ២០២៤។

អភិបាលក្រុង St Petersburg លោក Alexander Beglov បាននិយាយថា អគារចំនួន ២បានរងការខូចខាត ហើយអ្នកស្រុកត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ លោក Beglov មិនបានពន្យល់ពីមូលហេតុនៃឧបទ្ទវហេតុនេះទេ ប៉ុន្តែអ្នកស្រុកបានប្រាប់ Reuters ថាពួកគេបានឮសំឡេងចម្លែកមួយអមដោយការផ្ទុះ និងភ្លើងឆេះកាលពីពេលព្រឹក (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ឧបទ្ទវហេតុនេះអាចបណ្តាលមកពីយន្តហោះដ្រូនរបស់អ៊ុយក្រែន ដែលបាញ់ឆ្ពោះទៅកាន់ឃ្លាំងផ្ទុកប្រេងឥន្ធនៈស្ថិតនៅក្បែរនោះ។ ប៉ុន្តែក្រសួងងការពារជាតិអ៊ុយក្រែនថា ខ្លួនមិនបានទទួលព័តមានអ្វីនោះទេ៕

រូបភាពពី Reuters