(គែរ)៖ សន្តិសុខអេហ្ស៉ីប ២នាក់ បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ការចរចារកបទឈប់បាញ់សម្រាប់តំបន់ហ្គាហ្សា នឹងចាប់ផ្តើមឡើងវិញនៅក្នុងទីក្រុងគែរ នាថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២ ខែមីនា ឆ្នាំ២០២៤។

ប្រភពដដែល បានបន្ថែមថា ភាគីទាំងពីរបានយល់ស្របគ្នាហើយលើពេលវេលានៃបទឈប់បាញ់ ការដោះលែងចំណាប់ខ្មាំង និងអ្នកទោស តែនៅទាមទារឱ្យមានកិច្ចព្រមព្រៀងស្តីពីការដកកងកម្លាំងអ៉ីស្រាអែលចេញពីភាគខាងជើងតំបន់ហ្គាហ្សា និងការវិលត្រលប់មកវិញនៃអ្នកស្រុក។

គួរបញ្ជាក់ថា ឧប្បត្តិហេតុដែលជនជាតិប៉ាឡេស្ទីនរង់ចាំទទួលយកជំនួយជាង ១០០នាក់បានស្លាប់ក្រោមការបាញ់ផ្លោងរបស់អ៉ីស្រាអែល មិនបង្អាក់ដល់កិច្ចពិភាក្សានោះទេផ្ទុយទៅវិញបានជំរុញឱ្យក្រុមអ្នកចរចារ ប្រញាប់ប្រញាល់ដើម្បីការពារដំណើរការនេះ៕

រូបភាពពី Reuters