(ប៉េកាំង)៖ ទាក់ទិននឹងករណីដែលពេលថ្មីៗនេះ លោក Anwar នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានរិះគន់ចំពោះ "ជំងឺភ័យខ្លាចប្រទេសចិន" របស់ប្រទេសលោកខាងលិច លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងនៅថ្ងៃទី២៦ ខែកុម្ភៈថា ការបង្ហាញអាកប្បកិរិយា របស់លោកនាយករដ្ឋមន្ត្រី Anwar បានឆ្លុះបញ្ចាំងពីសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន ក្នុងការប្រកាន់ខ្ជាប់នូវភាពឯករាជ្យម្ចាស់ការ និងស្វែងរកការអភិវឌ្ឍ។

ការអភិវឌ្ឍរបស់ចិនគឺជាកាលានុវត្តភាពសម្រាប់ពិភពលោក មិនមែនជាការគំរាមកំហែងដល់នរណានោះទេ។ ប្រទេសចិនប្រកាន់ខ្ជាប់ នូវគោលនយោបាយការទូតសន្តិភាពប្រកបដោយភាពឯករាជ្យម្ចាស់ការ ហើយប្រឆាំងនឹងការប្រឈមមុខដាក់គ្នាជាក្រុម និងការជ្រើសរើសឈរនៅម្ខាងណា។

លោកស្រី Mao Ning បានបន្តថា ប្រទេសចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព ជាមួយបណ្តាប្រទេសនានា ដោយឈរលើមូលដ្ឋាននៃគោលការណ៍ទាំង៥ នៃការរួមរស់ដោយសន្តិសហវិជ្ជមាន ផ្តួចផ្តើមពហុប៉ូលពិភពលោកប្រកបដោយស្មើភាព និងសណ្តាប់ធ្នាប់ និងសកលភាវូបនីយកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងផ្តល់ផលប្រយោជន៍ជាទូទៅ ដើម្បីជំរុញការកសាង សហគមន៍រួមវាសនារបស់មនុស្សជាតិ៕