(ប៉េកាំង)៖ ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំចិន កន្លែងទេសភាពនៃប្រទេសចិន មានមនុស្សពេញណែន រោងកុនគ្មានកៅអីទំនេរ ហើយទិន្នន័យប្រើប្រាស់ជាច្រើនផ្នែក សុទ្ធតែលើសពី កម្រិតនៃរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ទូរទស្សន៍អន្តរជាតិ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសាកលវិទ្យាល័យប្រជាជនចិន សហការរៀបចំធ្វើការស្ទង់ប្រជាមតិតាមរយៈវិទ្យាស្ថានសិក្សាស្រាវជ្រាវ ការផ្សព្វផ្សាយអន្តរជាតិយុគ្គសម័យថ្មីចំពោះ អ្នកផ្តល់បទសម្ភាសន៍ទូទាំងពិភពលោក បានបង្ហាញឱ្យឃើញថា ជាង ៩៣.១% នៃអ្នកផ្តល់បទសម្ភាសន៍បានសម្គាល់ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានភាពខ្លាំង មានសក្តានុពលខ្លាំងន និងមានកម្លាំងចលករ គ្រប់គ្រាន់ដែលនឹងចាក់បញ្ចូលជំនឿចិត្ត និងថាមពលទៅក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក។

ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំចិន ការបំបែកកំណត់ត្រាបានក្លាយជាសភាពធម្មតាសម្រាប់សេដ្ឋកិច្ចចិន។ ការលក់សំបុត្រភាពយន្ត ក្នុងស្រុកលើសពី ៨ ពាន់លានយាន់ប្រាក់ចិន អ្នកធ្វើទេសចរណ៍ក្នុងស្រុកមានចំនួន ៤៧៤ លាននាក់ដែលបានកើនឡើង ៣៤.៣ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ការចំណាយសរុបរបស់អ្នកទេសចរណ៍ ក្នុងស្រុក មានទឹកប្រាក់ចំនួន ៦៣២៦៨៧លានយាន់ប្រាក់ចិន ដែលកើនឡើង ៧.៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៣។ សូចនាករជាច្រើនបានលើសពីកម្រិតនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ស្របនឹងការអនុវត្តគោលនយោបាយលើកសែង ទិដ្ឋាការជាបន្តបន្ទាប់ ការធ្វើទេសចរណ៍ក្រៅប្រទេសដ៏ក្តៅគគុកធ្វើឱ្យពិភពលោក ចែករំលែកភាគលាភនៃការប្រើប្រាស់ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន... ការស្ទង់មតិបានរកឃើញថា ៨០.៣% នៃអ្នកផ្តល់បទសម្ភាសន៍នៅទូទាំងពិភពលោក បានសរសើរភាពរឹងមាំរបស់សេដ្ឋកិច្ចរបស់ប្រទេសចិន និងទំនុកចិត្តពេញលេញលើសមត្ថភាពសេដ្ឋកិច្ចរបស់ចិន ក្នុងការទប់ទល់នឹងហានិភ័យ ដោយសម្គាល់ឃើញថា នេះនឹងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ពិភពលោក។

៨៥.២% នៃអ្នកផ្តល់បទម្ភាសន៍សម្គាល់ឃើញថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងរក្សាបានយូរអង្វែង នូវនិន្នាការសន្ទុះ នៃការអភិវឌ្ឍដោយល្អប្រសារ និងស្ថិរភាព។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងក្នុងចំណោមអ្នកឆ្លើយ សំណួរចំនួន ៩០៣០ នាក់មកពីទូទាំងពិភពលោក រួមទាំងអ្នកឆ្លើយតបមកពីប្រទេសអភិវឌ្ឍន៍ ដូចជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងអូស្ត្រាលី ក៏មានប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា អាហ្រ្វិកខាងត្បូង អាហ្សង់ទីន ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ថៃ ឈីលី និងវៀតណាមជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន