(ប៉េកាំង)៖ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤តាមម៉ោងក្នុងតំបន់ លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានអញ្ជើញចូលរួម សន្និសីទសន្តិសុខក្រុង Munich ហើយបានថ្លែងសន្ទរកថាគន្លឹះ ក្នុងកិច្ចសន្ទនាអំពីប្រទេសចិន ព្រមទាំងឆ្លើយសំណួរដោយ បានច្រានចោលនូវពាក្យកុហកដែលថាមាន ”ការប្រល័យពូជសាសន៍” និង ”បង្ខំឱ្យធ្វើពលកម្ម” នៅតំបន់ភូមិភាគស្វយ័ត Xinjiangប្រទេសចិន។

លោក Wang Yi បានថ្លែងថា កម្លាំងនយោបាយមួយក្តាប់តូច បានប្រឌិតរឿងមិនពិតអំពីភូមិភាគ Xinjiang បង្កើតព័ត៌មាន ក្លែងក្លាយជាច្រើន។ ក្នុងនោះ អ្វីដែលថាមាន ”ការប្រល័យពូជសាសន៍” គឺជាពាក្យកុហក់ទាំងស្រុង។ ចាប់ពីភូមិភាគស្វយ័តXinjiang បង្កើតឡើងមក ចំនួនប្រជាជននៃជនជាតិ Uygur ពីចំនួន៣លាននាក់ កើនឡើងដល់ជាង១២លាននាក់ នាពេលបច្ចុប្បន្ន។

លោកបានបន្តថា យកលេសថា ”ចាប់បង្ខំឱ្យធ្វើពលកម្ម” នៅ Xijiang តាមពិតគឺប៉ុនប៉ងចង់ឱ្យប្រជាជននៅ Xinjiangបាត់បង់ការងារដែលធ្វើឱ្យផលិតផល ដែលផលិតដោយប្រជាជនមិនអាចលក់ចេញបាន។ ចុងក្រោយ លោកបានបន្ថែមថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសចិន បានបណ្តាលឱ្យប្រទេសមួយចំនួនព្រួយបារម្ភ គោលបំណងរបស់ពួកគេដែលបង្កើត ពាក្យកុហកពាក់ព័ន្ធនឹង Xinjiang គឺចង់ឱ្យ Xinjiang មានភាពច្របូកច្របល់ រហូតដល់ចុងក្រោយរារាំងដល់ការអភិវឌ្ឍ និងស្តារឡើងវិញនៃប្រទេសចិន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន