(ប៉េកាំង)៖ បិទ “អក្សរ Fu របស់ចិន” បំភ្លឺ“ចង្កៀងពណ៌ក្រហមរបស់ចិន” និងលោត“មុងសាយចិន”។ល។ ខណៈពេលតំបន់នានា របស់ចិន អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង តំបន់នានាលើពិភពលោកក៏បានរួមគ្នាអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមរយៈរបៀបផ្សេងៗគ្នាដែរ។

រដ្ឋបាលក្រុង Makati ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុហ្វីលីពីន បានរៀបចំធ្វើសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាមចន្ទគតិ ស្ពាន Holy Trinity លើទន្លេ Neva ដែលស្ថិតនៅកណ្តាលទីក្រុង Saint Petersburg របស់រុស្ស៊ីបានបំភ្លឺពណ៌ក្រហមចិន មជ្ឈមណ្ឌលវប្បធម៌ចិននៃក្រុងស៊ីដនី និងសមាគមន៍បេតិកភ័ណ្ឌវប្បធម៌ជនជាតិចិនរបស់អូស្ត្រាលី បានរួមគ្នារៀបចំសកម្មភាពអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្រោមចំណងជើងថា “ឆ្នាំរោងមហាសំណាង ពិភពលោកប្រកបដោយភាពចុះសម្រុងគ្នា”។ល។ អ្នកផងទាំងពួងរំពឹងថា «សេដ្ឋកិច្ចបុណ្យចូលឆ្នាំថ្មីចិន» អាចនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីដល់ពិភពលោក។

ឆ្នាំរោងជាឆ្នាំថ្មីប្រពៃណីតាមចន្ទគតិចិនទីមួយ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនត្រូវបានកំណត់ជាថ្ងៃឈប់សម្រាក របស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាតួអង្គសំខាន់នៃបុណ្យចូលឆ្នាំថ្មីប្រពៃណីតាមចន្ទគតិចិន “នាគចិន”ទទួលប្រជាប្រិយភាពយ៉ាងខ្លាំង។ ពេលថ្មីៗកន្លងទៅនេះ លោកស្រី Kristalina Georgieva អគ្គនាយកនៃអង្គការមូលនិធិនិងរូបិយវត្ថុអន្តរជាតិ បានថ្លែងថា ក្នុងវប្បធម៌អាស៊ីជាច្រើន នាគគឺជានិមិត្តរូបដ៏មហិមានៃកម្លាំង ភាពក្លាហាន និងវិបុលភាព។ ទន្ទឹមនឹងនាគរាជហោះហើរ យើងក៏ឈានទៅរកកម្រិតថ្មី និងក្រសោបឱកាសនៃកំណើន វិបុលភាពនិងសន្តិភាព។

ពេលថ្មីៗកន្លងទៅនេះ សភាពាណិជ្ជកម្មអាមេរិកនៅចិន បានចេញផ្សាយ «របាយការណ៍ស្ទាបស្ទង់បរិយាកាសធុរកិច្ចពាណិជ្ជកម្មចិន ឆ្នាំ២០២៤» ដោយបង្ហាញថា សហគ្រាសអាមេរិកដែលចូលរួមផ្ដល់បទសម្ភាសន៍ ចំនួន៥០ភាគរយចាត់ទុកប្រទេសចិនថា ជាគោលដៅវិនិយោគដំបូងគេឬឈរនៅលំដាប់៣លេខ ខាងមុខលើទូទាំងពិភពលោក សហគ្រាសដែលចូលរួមផ្ដល់បទសម្ភាសន៍ភាគច្រើន នឹងបន្តរក្សាការវិនិយោគនៅប្រទេសចិន។ លោក Xiong Yi ប្រធានសេដ្ឋវិទូចិននៃធនាគារ Deutsche បានថ្លែងនៅពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិននៅតែជាកម្លាំងចលករដ៏សំខាន់ ក្នុងកំណើនសេដ្ឋកិច្ចសកលដដែល។

តាមការផ្សាយដំណឹងនៃវេបសាយ «Lianhezaobao» របស់សិង្ហបុរីកាលពីថ្ងៃទី១០ ខែកុម្ភៈ ឱ្យដឹងថា លោក Tharman Shanmugaratnam ប្រធានាធិបតីសិង្ហបុរីបានថ្លែងនៅពេលចូលរួមសកម្មភាព អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលរៀបចំដោយសភាពាណិជ្ជកម្មចិននៃសិង្ហបុរីនិងអង្គការ Business China ដែលជាអង្គការសង្គមស៊ីវិលកាលពីថ្ងៃទី១ ០ខែកុម្ភៈថា ខណៈពេលដែលមជ្ឈដ្ឋានខាងក្រៅកាន់អាកប្បកិរិយាសង្ស័យ កាន់តែច្រើនឡើងៗចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន អ្នកផងទាំងពួងត្រូវសម្លឹងមើលសភាពទូទៅ ស្គាល់ច្បាស់ថាការប្រកួតប្រជែង និងឧត្តមភាពនៅលាយលំគ្នា ។ រីឯសមត្ថភាពជាមូលដ្ឋានរបស់ចិន គឺមិនបាច់សង្ស័យឡើយ ហើយក៏បានបង្កើននិងពង្រឹងជាបន្តបន្ទាប់ផងដែរ។

បកទៅមើលឆ្នាំ២០២៣វិញ ការប៉ាន់ប្រមាណសម្រាប់គោលដៅសំខាន់ នៃសេដ្ឋកិច្ចចិនត្រូវបានសម្រេចយ៉ាងគាប់ប្រសើរ ។ សម្លឹងមើលឆ្នាំថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចចិននៅតែប្រឈមមុខ នឹងការលំបាកនិងការប្រកួតប្រជែងមួយចំនួនដដែល ប៉ុន្តែព្រមពេលជាមួយនេះ ក៏មានឧត្តមភាពខាងការប្រកួតប្រជែង ដែលប្រកបដោយភាពធន់និងកម្លាំងច្នៃប្រឌិតថ្មី ដ៏ខ្លាំងក្លាផងដែរ ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរលើទូទាំងពិភពលោក ល្បឿនកំណើនសេដ្ឋកិច្ចរបស់ចិន បានឡើងដល់៥,២ភាគរយ ចំនួនផលិតស្បៀងសរុបបានបំបែកកំណត់ត្រាថ្មី ហើយឱកាសការងារនិងតម្លៃទំនិញមានស្ថិរភាពជាទូទៅ។ សេដ្ឋកិច្ចចិននៅតែមានកម្លាំង ដ៏រឹងមាំដដែល ហើយក៏ជា “យុថ្កាសម្រាប់លំនឹងនាវា”ដ៏សំខាន់នៃសេដ្ឋកិច្ចពិភពលោកដែរ។

ពេលថ្មីៗកន្លងទៅនេះ លោក Zhang Jianping អនុប្រធានគណៈកម្មាធិការវិជ្ជាឯកទេសនៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ នៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ឆ្នាំ២០២៤ សេដ្ឋកិច្ចចិននៅតែនឹងរីកចម្រើនទៅមុខ ប្រកបដោយស្ថិរភាព ដោយបន្តរក្សានិន្នាការកើនឡើង ដោយល្បឿនមធ្យមនិងលឿន។ បច្ចុប្បន្ននេះ ប្រទេសចិនបានក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ ដែលដឹកនាំនិងជំរុញដោយការច្នៃប្រឌិតថ្មី។ មុខរបរថ្មី រូបមន្តថ្មីនិងកម្លាំងចលករថ្មី បានរីកចម្រើនជាបន្តបន្ទាប់ សមាមាត្រនៃ “សេដ្ឋកិច្ចថ្មីចំនួនបី”នេះក្នុងបរិមាណសរុបនៃសេដ្ឋកិច្ច បានកើនឡើងជាបន្តបន្ទាប់ ដែលបន្ថែមកម្លាំងចលករថ្មីដល់សេដ្ឋកិច្ចប្រទេសចិន។

Robin (FN), [02/18/2024 10:06 AM]
“ក្រឡេកមើលទៅទូទាំងពិភពលោក ទិដ្ឋភាពទីនេះនៅតែស្រស់ស្អាតដដែល” លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានវាយតម្លៃសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្នបែបនេះ ក្នុងពិធីសំណេះសំណាលនិងជូនពរឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤។ “ទិដ្ឋភាព”នេះគឺការប្រើប្រាស់ មានកំណើនឡើងវិញនិងបន្តកើនឡើង ។ មើលស្ថានីយរថភ្លើងនិងព្រលានយន្តហោះ សុទ្ធតែមានអ្នកដំណើរជាច្រើនអ៊ូអរ ហើយមើលតំបន់ទេសភាព រោងកុននិងសារមន្ទីរក៏មានប្រជាប្រិយភាពយ៉ាងខ្លាំងផងដែរ។ បោះជំហានចូលក្នុង “យុគសម័យលើកលែងទិដ្ឋការ”ជាមួយប្រទេសកាន់តែច្រើនឡើងៗ ចំនួនអ្នកទេសចរដែលចេញចូលដែនចិន សុទ្ធតែកើនឡើងយ៉ាងខ្លាំង វេទិកាធុរកិច្ចអេឡិចត្រូនិកនិងផ្សារទំនើបមិនឈប់សម្រាក ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឡើយ។ ឆ្នាំរោងបានចូលមកដល់ ប្រទេសចិនក្នុងយុគសម័យថ្មីមុខជានឹងត្រួសត្រាយ “ទិដ្ឋភាព”កាន់តែល្អបវរជាមិនខាន!

វិទ្យុមិត្តភាពកម្ពុជាចិន