(ហ្សេរ៊ុយសាឡិម)៖ នៅថ្ងៃចន្ទនេះ យោធាអ៉ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្គាហ្សាភាគខាងត្បូង ដែលឥឡូវនេះ «អាចបូកសរុបបាន» ហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤។

មុនពេលបើកការវាយលុកមុនៗលើទីក្រុងនានាក្នុងតំបន់ហ្គាហ្សា យោធាអ៉ីស្រាអែលបានបញ្ជាឱ្យជនស៉ីវិលចាកចេញ ដោយគ្មានការរៀបចំផែនការជម្លៀសជាក់លាក់ណាមួយឡើយ។ ទីភ្នាក់ងារជួយសង្រ្គោះនិយាយថា ការវាយលុកទៅលើគោលដៅក្នុងតំបន់ Rafah ដែលស្ថិតនៅភាគខាងត្បូងហ្គាហ្សា នឹងក្លាយជាគ្រោះមហន្តរាយមួយ ព្រោះវាជា​កន្លែង​សុវត្ថិភាព​ចុងក្រោយ​បំផុតរបស់ប្រជាជនដែលព្យាយមរត់គេពីសង្រ្គាម។

គួរបញ្ជាក់ថា បើតាមមន្ត្រីសុខាភិបាលក្នុងតំបន់ និងអ្នកស្រុក ផ្ទះពីរខ្នងបានរងនូវការផ្ទុះ ហើយជនជាតិប៉ាឡេស្ទីន ៨នាក់បានស្លាប់ រាប់សិបនាក់ផ្សេងទៀតរងរបួស៕

រូបភាពពី Reuters