(ប៉េកាំង)៖ វេលាព្រឹកថ្ងៃទី ៨ ខែកុម្ភៈ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានរៀបចំពិធីជួបជុំបុណ្យចូលឆ្នាំចិនឆ្នាំ២០២៤ នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាតាំងនាមឱ្យ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីជូនពរឆ្នាំថ្មីទៅកាន់ប្រជាជនគ្រប់ជនជាតិ នៅទូទាំងប្រទេសចិន បងប្អូនជនរួមជាតិនៅតំបន់រដ្ឋបាលពិសេសហុងកុង ម៉ាកាវនិងតំបន់តៃវ៉ាន់ និងអាណិកជនចិននៅក្រៅប្រទេស។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ការជម្រុញដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសខ្លាំង និងបុព្វហេតុនៃការស្តារភាពរុងរឿង របស់ប្រទេសជាតិឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែជាមាគ៌ាដ៏ភ្លឺស្វាងសម្រាប់ប្រជាជនចិន ដើរទៅស្វែងរកជីវភាពរស់នៅកាន់តែល្អប្រសើរ និងសុភមង្គលប៉ុណ្ណោះទេ ក៏ជាមាគាសច្ចធម៌ ដើម្បីជម្រុញដល់សន្តិភាព និងការអភិវឌ្ឍរបស់ពិភពលោកផងដែរ។

លោក Xi Jinping បានចង្អុលបង្ហាញថា សត្វនាគគឺជារូបតំណាង(តូតឹម)របស់ប្រជាជាតិចិន នៅក្នុងឆ្នាំរោង សង្ឃឹមថាប្រជាជនទូទាំងប្រទេសចិនមានស្មារតីខ្លាំងក្លា រួមគ្នាចារទំព័រប្រវត្តិសាស្ត្រថ្មីនៃទំនើបកម្មតាមបែបផែនចិន៕

វិទ្យុមិត្តភាពកម្ពុជាចិន