(ប៉េកាំង)៖ ថ្ងៃទី៨ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ មុនពេលចូលឆ្នាំចិន អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំសកម្មភាពផ្សព្វផ្សាយវប្បធម៌ នៃកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៅកន្លែងធ្វើការប្រកួតនៃសម្ព័ន្ធកីឡាហុកគីអាជីព អាមេរិកខាងជើងក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបានចាក់ផ្សាយវីដេអូផ្សព្វផ្សាយ "កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន" របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ អ្នកទស្សនាជនជាតិអាមេរិកជាង ១០០០០ នាក់បានចូលរួមសកម្មភាពនេះ ក្នុងបរិយាកាសដ៏សប្បាយអ៊ូអរដែលរំលេចដោយពណ៌ក្រហមរបស់ចិន ដើម្បីទទួលអារម្មណ៍ពីកម្លាំងទាក់ទាញនៃវប្បធម៌បុណ្យចូលឆ្នាំចិន និងរួមគ្នាអបអរទទួលឆ្នាំថ្មីឆ្នាំរោង។

លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូទៅកាន់ អ្នកចូលចិត្តកីឡាហុកគីអាមេរិក នៅហ្នឹងកន្លែង ដោយតាងនាមឱ្យអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន សូមជូនពរមិត្តៗទាំងអស់គ្នា ឱ្យមានជីវភាពសប្បាយរីករាយ សំណាងល្អ អាយុយឺនយូរនិងសុខភាពល្អមាំមួន៕

វិទ្យុមិត្តភាពកម្ពុជាចិន