(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ៥ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង របស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុករបស់ CNN នៅអាមេរិកខាងជើង ប៉ុស្តិ៍អន្តរជាតិអាមេរិកខាងជើង ប៉ុស្តិ៍អឺរ៉ុបអន្តរជាតិ និងមជ្ឈិមបូព៌ា ប៉ុស្តិ៍អាហ្វ្រិក និងប៉ុស្តិ៍អាស៊ីប៉ាស៊ីហ្វិកអន្តរជាតិដោយប្រេកង់ខ្ពស់។ នៅថ្ងៃចាក់ផ្សាយដំបូង ចំនួនអ្នកចូលមើលលើសពី ៤៣ លានដង។

គួររំលឹកផងដែរថា វីដេអូផ្សព្វផ្សាយនេះនឹងបន្តចាក់ផ្សាយនៅប៉ុស្តិ៍ទូរទស្សន៍ CNN ជាច្រើនរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ដែលមានអ្នកទស្សនាជិត ៤០០ លាននាក់ នៅក្រៅប្រទេស។ ក្នុងចំណោមនោះ មានជាង ១៣៧លានគ្រួសារនៅអឺរ៉ុប និងជាង ១០៧លានគ្រួសារនៅអាមេរិកខាងជើង៕

វិទ្យុមិត្តភាពកម្ពុជាចិន