(ស៉ីដន)៖ នាយករដ្ឋមន្រ្តីនៃប្រទេសដីកោះប៉ាពូអាស៉ីនូវែលហ្គីណេ (Papua New Guinea) លោក James Marape បានទៅដល់ក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី នៅថ្ងៃពុធនេះ ជាទីដែលលោកត្រូវថ្លែងទៅកាន់សភាអូស្រ្តាលីនៅថ្ងៃបន្ទាប់ ក៏ដូចជាស្វែងរកការធានាសម្រាប់អូស្ត្រាលី លើបញ្ហាសន្តិសុខ និងទំនាក់ទំនងជិតស្និទ្ធជាប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ នេះបើយោងតាមការយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រុមមន្ត្រី បាននិយាយកាលពីខែធ្នូថា ប៉ូលិសអូស្ត្រាលីប្រហែល ៥០នាក់ និងប៉ូលិសមកពីអតីតប្រទេសក្រោមអាណានិគម ចក្រភពអង់គ្លេសដ៏ទៃទៀត អាចនឹងត្រូវបានប៉ាពូអាស៉ីនូវែលហ្គីណេជ្រើសរើសឲ្យបម្រើការ ដើម្បីបំពេញចន្លោះក្នុងតួនាទីមន្រ្តីប៉ូលិសជាន់ខ្ពស់។ បើតាមសេចក្តីប្រកាស ការផ្តល់មូលនិធិអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានរំពឹងទុក អំឡុងពេលដំណើរទស្សនកិច្ចរបស់ លោក Marape នៅអូស្រ្តាលី។ លោក Marape ក៏នឹងប្រឈមមុខនឹងការបោះឆ្នោតផ្តល់ទំនុកចិត្ត នៅពេលសភារបស់ប៉ាពូអាស៉ីនូវែលហ្គីណេ ដំណើរការវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីរយៈពេល ១៨ខែ ដែលបានជួយការពារលោកនាយករដ្ឋមន្ត្រី ត្រូវផុតកំណត់នៅថ្ងៃសុក្រសប្តាហ៍នេះ។

គួរបញ្ជាក់ថា អូស្ត្រាលី និងសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ចំពោះមហិច្ឆតាសន្តិសុខរបស់ចិននៅក្នុងតំបន់ប្រជុំកោះប៉ាស៉ីហ្វិក ចាប់តាំងពីទីក្រុងប៉េកាំងបានឈានដល់កិច្ចព្រមព្រៀងសន្តិសុខ និងប៉ូលិសជាមួយប្រទេសដីកោះសូឡូម៉ុន (Solomon)៕

រូបភាពពី Reuters