(ហ្សេរុយសាឡឹម)៖ យោធាអ៊ីស្រាអែល នៅថ្ងៃអង្គារសប្តាហ៍នេះបានឱ្យដឹងថា កងកម្លាំងរបស់ខ្លួនបានសម្លាប់ ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនរាប់សិបនាក់ ខណៈរាប់សិបនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

របាយការណ៍បានបន្ថែមថា ជនសង្ស័យប្រហែល ៨០ នាក់ត្រូវបានគេត្រូវបានចាប់ខ្លួន នៅទីក្រុង Khan Younis ដែលខ្លះត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការសម្លាប់ និងការចាប់ពង្រត់កាលពីថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបង្កឱ្យផ្ទុះសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាជិត ៤ ខែមកនេះ៕

រូបភាពពី Reuters