(ប៉េកាំង)៖ ចាប់ពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ឡើងទៅ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចាក់ផ្សាយនៅក្នុងរោងភាពយន្ត AMC និងរោងភាពយន្ត Royal Cinema ដែលមានទ្រង់ទ្រាយធំបំផុត នៅក្នុងសហរដ្ឋអាមេរិក តាមរយៈអេក្រង់បញ្ចាំងភាពយន្ត និងអេក្រង់អេឡិចត្រូនិចរបស់រោងភាពយន្តចំនួន ១១៦៩ផ្ទាំងនៅទូទាំងសហរដ្ឋអាមេរិក។ តាមការប៉ាន់ប្រមាណ វីដេអូផ្សព្វផ្សាយនេះនឹងត្រូវបានចាក់ផ្សាយសរុបជាង ៦ម៉ឺនដង៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជចិន