(ប៉េកាំង)៖ ថ្ងៃទី១ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ សកម្មភាពមួយចំនួនស្តីពី “ទស្សនារាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅប្រទេសឡាវ។

លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពមួយចំនួន ដែលបានរៀបចំឡើងនៅប្រទេសឡាវ ដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដោយសម្តែងថា សកម្មភាពទាំងនេះបានបន្ថែមពណ៌ និងភាពសប្បាយរីករាយដល់ ទីក្រុងនៃប្រទេសឡាវ ដែលធ្វើឱ្យវិស័យទេសចរណ៍មានភាពរីកចម្រើន និងកាន់តែមានកម្លាំងរស់រវើក។ការផ្លាស់ប្តូរវប្បធម៌បែបនេះ ក៏ធ្វើឱ្យប្រជាជនឡាវយល់កាន់តែច្រើនអំពីវប្បធម៌និងសិល្បៈរបស់ចិនផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន