(ប៉េកាំង)៖ កាលពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ សកម្មភាព “ទស្សនាកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន” បានប្រារព្ធធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរ​អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចាក់ផ្សាយជាលើកដំបូងនៅលើ ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលបានទាក់ទាញអ្នកដំណើរបរទេសជាច្រើន ទៅទស្សនា។

នៅល្ងាចថ្ងៃទី ៤ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងផលិតផលច្នៃប្រឌិតផ្នែកវប្បធម៌ពាក់ព័ន្ធបានមានវត្តមាន នៅក្នុងការប្រកួតមុយថៃក្នុងមហោស្រពមុយថៃ អន្តរជាតិឆ្នាំ២០២៤ដែលមានទ្រង់ទ្រាយធំ នេះជាលើកទីមួយហើយដែលវីដេអូផ្សព្វផ្សាយ កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងផលិតផលច្នៃប្រឌិតផ្នែកវប្បធម៌ ពាក់ព័ន្ធបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាដ៏ធំរបស់ប្រទេសថៃ។

ក្រៅពីនេះ នៅថ្ងៃទី ៤ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនត្រូវ បានចាក់ផ្សាយនៅសាលាអន្តរជាតិ Mashraq ក្នុងទីក្រុង Amman រដ្ឋធានីនៃប្រទេសហ្ស៊កដានី ដែលញ៉ាំងឱ្យគ្រូបង្រៀននិងសិស្សានុសិស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង៕

អត្ថបទ និងរូបដោយវិទ្យុមិត្តភាពកម្ពុជាចិន