(ប៉េកាំង)៖ ថ្ងៃទី២៨ ខែមករា《រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤》ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបញ្ចប់នូវការហាត់សមលើកទី៣ដោយរលូន។ រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះ យកចិត្តទុកដាក់លើការក្រេបជញ្ជក់គំនិត និងកម្លាំងច្នៃប្រឌិតពីធាតុវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់ ហើយបង្ហាញពីជំនឿចិត្តនិងការស្វែងរក ជីវភាពរស់នៅដ៏បវររបស់ប្រជាជនតាមរយៈចំណុចលំអិត ដើម្បីផ្តល់ការជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ប្រកបដោយភាពកក់ក្តៅជូនជនជាតិចិននៅទូទាំងពិភពលោក។

ការជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដ៏ស្មោះស្ម័គ្រ អាចឃើញមាននៅគ្រប់ទីកន្លែងដែលបង្ហាញពី បរិយាកាសជីវភាពរស់យ៉ាងខ្លាំងក្លា និងឆ្លុះបញ្ចាំងពីបំណងប្រាថ្នាក្នុងដួងចិត្តរបស់ប្រជាជនដោយប្រាកដប្រជា។ នៅកន្លែងហាត់សម លោក Ma Huailongប៉ូលីសដែលគេហៅថា "អ្នកការពារក្នុងសហគមន៍" ដែលបានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែធរាប់មិនអស់រំភើបចិត្ត ក្មេងស្រីXiaoDoudouដែលគេហៅថាក្មេងស្រីរួសរាយគួរឱ្យស្រឡាញ់ ព្រមនិងលោក Wei Zhongshuaiដែលគេហៅថា "ប្រុសនំក្រៀម" ដែលមានឥរិយាបទសុទិដ្ឋិនិយមនិងវិជ្ជមានបានអង្គុយនៅកៅអីភ្ញៀវ។

ក្រុមសិល្បៈនៃរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នឹងបន្តផ្ញើការអញ្ជើញយ៉ាងកក់ក្តៅទៅកាន់ ប្រជាជនសាមញ្ញរាប់ពាន់ម៉ឺននាក់ ដែលខិតខំធ្វើការនិងស្វែងរកជីវភាពរស់នៅដ៏ល្អបវរ។ ផ្សព្វផ្សាយភាពកក់ក្តៅដល់ពិភពលោកទាំងមូល "កម្មវិធីអបអរទទួលរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន "នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ដែលជាសកម្មភាពពិភពលោកទាំងមូល ទស្សនារាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានចាប់ដំណើរការនៅក្រុងញូវយ៉ក ប្រទេសអាមេរិកកាលពីថ្ងៃទី២៦ ខែមករា បន្ទាប់មក នឹងរៀបចំកម្មវិធីពិសេសនៅច្រើនប្រទេសដូចជាស្វ៊ីសនិងកេនយ៉ាជាដើម ដើម្បីធ្វើឱ្យរាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ក្លាយជានាមប័ណ្ណវប្បធម៌ដែលនាំឱ្យពិភពលោក ស្វែងយល់អំពីប្រទេសចិន ហើយប្រជាជនពិពលោក ក៏អាចចែករំលែកភាពទាក់ទាញពិសេសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវប្បធម៌ប្រជាជាតិចិនក្នុងបរិយាកាស ដ៏សប្បាយរីករាយផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន