(ប៉េកាំង)៖ ថ្ងៃទី២៦ ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាពពិសេសនៅអាមេរិករបស់ “កម្មវិធីអបអរទទួលរាត្រីសមោសរអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន”នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនចាប់ដំណើរការ នៅក្រុងញូវយ៉ក ។ លោក Zhang Jun តំណាងចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ អង្គទូតនិងមន្ត្រីការទូតប្រចាំជា អចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិរបស់ប្រទេសអាមេរិក ជប៉ុន ប៉ូឡូញ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាមនិងគុយបាជាដើម ព្រមនិងមន្ត្រីនៃលេខាធិការដ្ឋានអង្គការសហប្រជាជាតិ និងឥស្សរជនមេត្រីភាពគ្រប់មជ្ឈដ្ឋានចំនួនជាង២រយនាក់ បានចូលរួមសកម្មភាពលើកនេះ ។

លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបាន ថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាបុណ្យប្រពៃណីសំខាន់បំផុត របស់ជនជាតិចិន ប្រជាជនចំនួន១ភាគ៥នៅលើពិភពលោក អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន តាមទម្រង់ខុសៗគ្នា។ ពេលមុននេះមិនជាយូរប៉ុន្មាន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ បានពិភាក្សានិងអនុម័តជាឯកច្ឆន្ទ នូវសេចក្តីសម្រេចចិត្ត ដោយបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជាថ្ងៃឈប់សម្រាករបស់អង្គការសហប្រជាជាតិ ប្រការនេះបានបង្ហាញឱ្យឃើញនូវភាពទាក់ទាញ របស់អរិយធម៌ប្រជាជាតិចិននិងវប្បធម៌បូព៌ា ក៏ដូចជាបង្ហាញឱ្យឃើញនូវគុណតម្លៃ ខាងវប្បធម៌ដ៏សម្បូរបែបនិងប្រកបដោយបរិយាបន្ន ដែលអង្គការសហប្រជាជាតិបានផ្តួចផ្តើម។

ឆ្នាំនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងពង្រីកឱ្យបានពេញលេញនូវឧត្តមភាពផ្សព្វផ្សាយរបស់ខ្លួន ដូចជាការផ្សព្វផ្សាយតាមរយៈ៦៨ភាសា និងវេទិកាប្រព័ន្ធសារព័ត៌មានចម្រុះ CGTN ជាដើម ដើម្បីធ្វើឱ្យប្រជាជននៅលើពិភពលោក ទាំងមូលអាចចែករំលែកពីភាពទាក់ទាញពិសេសរបស់ បុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងវប្បធម៌ប្រជាជាតិចិន ក្នុងបរិយាកាសដ៏សប្បាយរីករាយ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងរួមចំណែក កាន់តែធំក្នុងការជំរុញសុខដុមនីយកម្ម រវាងប្រជាជននិងប្រជាជននៃបណ្តាប្រទេសនានា ក៏ដូចជាជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ !

វិទ្យុមិត្តភាពកម្ពុជាចិន