(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បាននិយាយថា អ៊ុយក្រែនបានបាត់បង់កងទ័ពជាង ២១៥,០០០នាក់ និងអាវុធជាង ២៨,០០០ ដើមក្នុងឆ្នាំ ២០២៣ កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទមួយ ជាមួយថ្នាក់ដឹកនាំនៃកងទ័ពរុស្ស៊ីនៅថ្ងៃទី០៩ ខែមករានេះ។ នាឱកាសនោះ លោក Shoigu បានបន្ថែមទៀតថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីរក្សានូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្ររបស់ខ្លួន និងបានបន្តសម្រេចបាននូវគោលដៅជាប់លាប់៕

រូបភាពពី RT