(ប៉េកាំង)៖ ខិតជិតចុងឆ្នាំនេះ កិច្ចប្រជុំដ៏សំខាន់មួយដែលត្រូវគេចាត់ទុកថា ជានិន្នាការគោលនយោបាយការទូតរបស់ចិន បានបើកធ្វើនៅក្រុងប៉េកាំង ពោលគឺប្រទេសចិនបានរៀបចំ ធ្វើកិច្ចប្រជុំការងារកិច្ចការបរទេសមជ្ឈិមម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេល ៥ឆ្នាំកន្លះ។ ក្នុងបរិបទដែលពិភពលោក កំពុងមានភាពចលាចល និងបម្រែបម្រួលលាយលំគ្នា និងការអភិវឌ្ឍរបស់ចិនប្រឈមមុខ នឹងបរិយាកាសខាងក្រៅដ៏តឹងរ៉ឹងនិងស្មុគស្មាញ តើស្រទាប់សម្រេចគោលនយោបាយរបស់ចិន នឹងកំណត់គោលនយោបាយការទូត យ៉ាងណា? តើការទូតរបស់ចិននឹងដើរតួនាទីបែបណានៅពេលអនាគត? អ្នកផងទាំងពួងស្វែងរកបានចម្លើយពីក្នុងកិច្ចប្រជុំលើកនេះ។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ជុំវិញបញ្ហាយុគសម័យស្តីពី “ការកសាងពិភពលោកយ៉ាងណាមួយ និងកសាងពិភពលោកនេះ យ៉ាងម៉េច” ការទូតចិនបានឆ្លើយសំណួរនេះជាបន្តបន្ទាប់។ ខ្លឹមសារស្តីពី“សហគមន៍រួមវាសនានៃមនុស្សជាតិ”ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា និងត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្ត ឬសេចក្តីប្រកាសនៃយន្តការពហុភាគីដូចជា អង្គការសហប្រតិបត្តិការសៀងហៃនិងប្រទេស BRICS ជាដើម ដែលទទួលបានការស្វាគមន៍ ពីសំណាក់សហគមន៍អន្តរជាតិ។ ការជំរុញឱ្យប្រទេសអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ផ្សះផ្សាគ្នា ធ្វើកិច្ចសម្របសម្រួលក្នុងការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ឆ្លើយនឹងបញ្ហាប្រឈមខាងបម្រែបម្រួលអាកាសធាតុ។ល។ ប្រទេសចិនគឺឈរនៅម្ខាងសច្ចយុត្តិធម៌និងឈរនៅម្ខាង នៃភាពត្រឹមត្រូវក្នុងប្រវត្តិសាស្ត្រ ដូច្នេះ ចិនមានក្រុមមិត្តភក្តិកាន់តែធំ ហើយកម្លាំងឥទ្ធិពលអន្តរជាតិក៏ត្រូវបានលើកកម្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

បច្ចុប្បន្ននេះ ការប៉ះទង្គិចភូមិសាស្ត្រកើតឡើងជាបន្តបន្ទាប់ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ អាកាសធាតុប្រែប្រួលខ្លាំងបានកើតឡើងជាញឹកញាប់ សហគមន៍អន្តរជាតិពោរពេញទៅដោយអារម្មណ៍ទុទិដ្ឋិនិយម ពោលគឺ តើពិភពលោករបស់យើងនឹងមានភាពល្អប្រសើរឬទេ? ត្រង់ចំណុចនេះ កិច្ចប្រជុំលើកនេះបានធ្វើការវិនិច្ឆ័យបែបនេះ៖ “ទិសដៅអភិវឌ្ឍន៍និងរីកចម្រើនរបស់មនុស្សជាតិនឹងមិនកែប្រែទេ តក្កវិជ្ជាសំខាន់ដែលប្រវត្តិសាស្ត្រពិភពលោកវិវឌ្ឍទៅមុខ ប្រកបដោយភាពបត់បែននឹងមិនកែប្រែទេ ហើយនិន្នាការដែលសហគមន៍អន្តរជាតិរួមវាសនានឹងមិនកែប្រែទេ។” សម្លឹងមើលឱ្យច្បាស់ “ការមិនកែប្រែចំនួនបី” បានធ្វើការវិនិច្ឆ័យដោយចំគោលដៅចំពោះស្ថានការណ៍ពិភពលោក ដែលបានបញ្ចេញនូវជំនឿចិត្ត ដ៏មានតម្លៃចំពោះពិភពលោក។

ឆ្នាំនេះជាខួបទី១០ដែលភាគីចិន បានលើកឡើងនូវទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ តើទស្សនទានអភិវឌ្ឍពិភពលោកដែលទស្សនៈនេះ ស្វែងរកគឺមានលក្ខណៈយ៉ាងម៉េច? ផ្លូវនិងវេទិកាសម្រាប់សម្រេចបាន គោលដៅរបស់ខ្លួនគឺអ្វី? កិច្ចប្រជុំលើកនេះបានធ្វើការបកស្រាយដោយគ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ហើយបានលើកឡើងយ៉ាងជាក់ច្បាស់ថា ការងារកិច្ចការបរទេសរបស់ចិននៅពេលអនាគតនឹងបន្តធ្វើឡើង ជុំវិញការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។

កិច្ចប្រជុំបានលើកឡើងនូវ “គំនិតផ្តួចផ្តើមចំនួនពីរ” គឺផ្តួចផ្តើមឱ្យធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោក ប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់និងផ្តួចផ្តើម ឱ្យធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅ និងប្រកបដោយបរិយាប័ន្ន។ នេះមានលក្ខណៈសំដៅចំពោះការពិតជាក់ស្តែងយ៉ាងខ្លាំង បានបង្ហាញពីយុត្តិធម៌និងសមភាព និងតំណាងឱ្យសំណូមពរជាទូទៅនិងសំឡេងរួមរបស់សហគមន៍អន្តរជាតិ ដែលបានផ្តល់ផែនការចិនសម្រាប់ទប់ទល់នឹង បញ្ហាប្រឈមនិងការសាកល្បងដ៏សំខាន់ដែលពិភពលោក ត្រូវបានប្រឈមមុខនាពេលបច្ចុប្បន្ន។ អ្នកផងទាំងពួងអាចទទួល អារម្មណ៍ពីវិចារណញាណ ការមានជំនឿចិត្តលើខ្លួនឯងនិងការមានទំនួលខុសត្រូវខ្ពស់ នៃការទូតរបស់ចិនតាមរយៈកិច្ចប្រជុំការងារ កិច្ចការបរទេសមជ្ឈិមចិនលើកនេះ។ “ក្នុងដំណើរថ្មី ការទូតរបស់ចិននឹងចូលក្នុងដំណាក់កាលថ្មី ដែលនឹងទទួលបានសមិទ្ធផលកាន់តែច្រើន។” នេះគឺមានន័យថា ចិននឹងរួមចំណែកកម្លាំងកាន់តែធំក្នុងការធ្វើឱ្យ មានសុក្រឹត្យភាពនូវអភិបាលកិច្ចសកល ក៏ដូចជាគាំពារសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន