(ប៉េកាំង)៖ ថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ លោក Shen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២៤ ជូនចំពោះប្រិយមិត្តរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននៅទូទាំងពិភពលោក តាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិចិន វិទ្យុអន្តរជាតិចិននិងបណ្តាញអ៊ីនធើណេត។ ប្រិយមិត្តជាទីមេត្រី៖

ស្ថិតក្រោមពន្លឺព្រះអាទិត្យដំបូងនៃឆ្នាំថ្មី យើងអបអរទទួលឆ្នាំ២០២៤ ដែលពោរពេញទៅដោយក្តីរំពឹងទុក។ ខ្ញុំសូមជូនពរលោកអ្នកមានសិរីសួស្តីក្នុងឆ្នាំថ្មីពីទីក្រុងប៉េកាំង! ក្នុងឆ្នាំ ២០២៣ ដែលទើបបានកន្លងផុតទៅ គំនិតផ្តួចផ្តើម "ខ្សែក្រវាត់និងផ្លូវ" របស់ប្រទេសចិនបានអបអរទទួលខួបទី១០ ដែលបានទទួលការអភិវឌ្ឍយ៉ាងផុលផុស ប្រទេសចិននិងពិភពលោកចាប់ដៃគ្នា ទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងស្តុកស្តម្ភ ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបន្តជំរុញការផ្លាស់ប្តូរអរិយធម៌ពិពិធកម្ម នៅលើផ្លូវឆ្ពោះទៅរកភាពរុងរឿងនេះដែលបានកត់ត្រា នូវភាពល្អបវរនិងការរំភើបចិត្តដ៏ច្រើនរាប់មិនអស់នៅលើពិភពលោក តាមរយៈកញ្ចក់កាម៉េរ៉ានិងទឹកប៊ិច។

ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ យើងបានលើកកម្ពស់ការច្នៃប្រឌិតថ្មីស្តីពី "គំនិតបូកសិល្បៈបូកបច្ចេកវិទ្យា" ឡើងដល់កម្រិតថ្មីម្តងទៀត ។ កំណែពហុភាសានៃភាពយន្តឯកសាររឿង «ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្តប្រើ» រដូវកាលទី ២ ត្រូវចាក់ផ្សាយនៅប្រទេសជាង ៨០ លើទូទាំងពិភពលោក។ កម្មវិធីវប្បធម៌ដ៏ឆ្នើមមួយចំនួន ដូចជា«ស្វែងយល់ពីវប្បធម៌ និងការអភិវឌ្ឍទីក្រុងនៃប្រទេសចិន» «ស្វែងរកបុរាណចិន» «ការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នា ខាងអរិយធម៌រវាងចិននិងបរទេស» និង «ស្វែងយល់ពីអរិយធម៌ចិនតាមរយៈបន្ទះឫស្សី ឫឈើសម្រាប់សរសេរអក្សរនៅសម័យបុរាណ» ជាដើមបានបន្តបញ្ចេញពន្លឺចែងចាំង ដ៏ចិញ្ចែងចិញ្ចាចនៃអរិយធម៌របស់ប្រទេសចិននិងពិភពលោក។ ការផ្សាយបន្តផ្ទាល់នៃការប្រកួតកីឡាអាស៊ីក្រុង Hang Zhouបានផ្សព្វផ្សាយទៅដល់ទស្សនិកជនចំនួន ៤១,៤ ពាន់លាននាក់ដោយបានបង្ហាញពីភាពក្លៀវក្លា និងក្តីសុបិនតាមរយៈកំណត់ត្រាដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ ។

ក្នុងអំឡុងពេលមួយឆ្នាំកន្លងមកនេះ ក្រុមមិត្តភក្តិរបស់ចិនកាន់តែធំឡើងៗ។ មិត្តចាស់បានអញ្ជើញមកដល់ប្រទេសចិនតាមការណាត់ ឯដៃគូថ្មីក៏បាននាំគ្នាមកបំពេញ ទស្សនកិច្ចនៅប្រទេសចិនផងដែរ។ អគ្គស្ថានីយយើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការចំនួន ៥៨ ច្បាប់ជាមួយស្ថាប័នប្រព័ន្ធសារព័ត៌មានអន្តរជាតិ ហើយបានរៀបចំធ្វើវេទិកាច្នៃប្រឌិតថ្មី នៃប្រព័ន្ធសារព័ត៌មានសកលលើកទីពីរ វេទិកាសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មានស្តីពី "ដៃគូអាស៊ាន” និងវេទិកាសហប្រតិបត្តិការ ប្រព័ន្ធសារព័ត៌មានស្តីពី "ដៃគូអាហ្វ្រិក”។ អគ្គស្ថានីយយើងបានរួមសហការជាមួយមិត្តភក្តិ ដែលមកពីគ្រប់ប្រទេស ដើម្បីគូរប្លង់ទស្សនទានដ៏ល្អបវរ នៃការធ្វើទំនើបកម្ម របស់ពិភពលោក ស្តីពីការអភិវឌ្ឍដោយសន្តិភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងវិបុលភាពរួមតាមរយៈសកម្មភាព ប្រព័ន្ធសារព័ត៌មានសកលស្តីពី" ការធ្វើទំនើបកម្មតាមបែបផែនចិននិងពិភពលោក"ចំនួន ៥១ លើកនិងពិព័រណ៍ចល័តជុំវិញពិភពលោកក្រោមប្រធានបទ "ហេតុអ្វីជាអរិយធម៌" ចំនួន ៨ លើក។

បច្ចុប្បន្ននេះ ពិភពលោកនៅតែមានអស្ថិរភាពដដែល យើងត្រូវការសន្តិភាព វឌ្ឍនភាព កិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះណាស់ ! យើងបានឃើញដោយក្តីសោមន្សរីករាយថា មានមិត្តអន្តរជាតិកាន់តែច្រើនឡើងៗបាននិងកំពុងយល់ដឹង និងទទួលស្គាល់ទស្សនៈនិងគំនិតផ្តួចផ្តើម របស់ប្រទេសចិន។ ក្នុងអំឡុងពេលកិច្ចប្រជុំ APEC អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានរៀបចំធ្វើ “កិច្ចសន្ទនាដ៏មេត្រីភាព អំពីការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិននិងអាមេរិក” នៅក្រុងSan Francisco ដែលទទួលបានប្រតិកម្មយ៉ាងខ្លាំង។ 

លោក Harry Moyer សមាជិកនៃក្រុមខ្លាហោះដែលមានអាយុ១០០ឆ្នាំ ក៏បានចូលរួមសកម្មភាពនេះផងដែរ។ លោកបានប្រាប់ខ្ញុំថា ទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនស្តីពីសហគមន៍រួមវាសនា របស់មនុស្សជាតិបានឆ្លុះបញ្ចាំងពីពាក្យសំដី ក្នុងដួងចិត្តរបស់អ្នកទាំងអស់គ្នា។ បន្ទាប់ពីខ្ញុំធ្វើមាតុភូមិនិវត្តន៍ ខ្ញុំបានទទួលកាតប៉ូស្កាល់ ភូគោលនិងគ្រឿងលម្អដែលធ្វើដោយកូនសិស្ស របស់អនុវិទ្យាល័យ Lincoln។ ខណៈពេលមើលកាដូទាំងនេះ ខ្ញុំអាចទទួលអារម្មណ៍ពីបំណងប្រាថ្នា របស់កូនសិស្សទាំងឡាយ ចំពោះសន្តិភាព មេត្រីភាពនិងភាពល្អបវរ។ ក្នុងនាមជាក្រុមសាជីវកម្មប្រព័ន្ធសារព័ត៌មានប្រកបដោយ លក្ខណៈចម្រុះ ដែលមានទ្រង់ទ្រាយធំជាងគេ នៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានបង្កើតឡើង៥ឆ្នាំហើយ ដែលបានឆ្លងកាត់ដំណើរតស៊ូពីរយៈកាលដុះពន្លកតូចៗ ដល់រយៈកាលទទួលការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ កាលពីឆ្នាំមុន អគ្គស្ថានីយយើងបានសម្រេចបាន នូវការបង្កើតទីស្នាក់ការនៅបរទេសចំនួនទី១៩១កន្លែង បានបង្កើតបណ្តាញផ្សព្វផ្សាយនៅបរទេស ដែលបានគ្របដណ្តប់លើប្រទេសនិងតំបន់ ចំនួន៦៧នៅលើពិភពលោកទាំងមូល នៅលើផ្ទៃអន្តរជាតិ អ្នកប្រើប្រាស់CGTN មានចំនួនលើសពី៧រយលាននាក់ ជាលើកដំបូង ក្នុងការផ្សាយព័ត៌មានអំពីព្រឹតិ្តការណ៍ធំៗអន្តរជាតិ អគ្គស្ថានីយយើងបានក្លាយជា ប្រភពផ្សាយព័ត៌មានមុនគេបង្អស់ នៅលើពិភពលោកជាញឹកញាប់។

ក្នុងដំណើរកសាងប្រព័ន្ធសារព័ត៌មានសំខាន់ៗបែបថ្មី ឈានមុខលើឆាកអន្តរជាតិ អគ្គស្ថានីយយើងនឹងបង្កើនល្បឿនជាបន្តបន្ទាប់ ដើម្បីផលិតកម្មវិធីស្នាដៃល្អៗកាន់តែច្រើន។ ប្រិយមិត្តជាទីមេត្រី ឆ្នាំ២០២៤ ជាឆ្នាំរោងតាមចន្ទគតិចិន។ រោងជារូបសញ្ញាទេវកថា នៃសិរីសួស្តីនិងជ័យមង្គលក្នុងអរិយធម៌ប្រជាជាតិចិន ដែលបានតំណាងឱ្យស្មារតីស្តីពីការប្រមូលឧត្តមភាព ផ្តល់ផលប្រយោជន៍ដល់ ជីវសាស្ត្រទាំងអស់ ស្វែងរកចំណុចឯកភាពគ្នានិងរក្សាទុក គំនិតមិនស្របគ្នា ក៏ដូចជារួមរស់នៅដោយសុខដុមរមនា។ នៅឆ្នាំរោង ប្រជាជនចិនដែលបាននិងកំពុងតស៊ូព្យាយាមក្នុងដំណើរថ្មី នឹងទទួលបានខួបទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងមានភាពក្លៀវក្លា និងស្មារតីតស៊ូព្យាយាមក្នុងការផ្សព្វផ្សាយរឿងរ៉ាវចិន និងរឿងរ៉ាវពិភពលោក ដែលប្រកបដោយភាពទាក់ទាញកាន់តែច្រើន ទៅកាន់ពិភពលោកទាំងមូល ដើម្បីចារទំព័រអរិយធម៌មនុស្សជាតិក្នុងសម័យទំនើប ក៏ដូចជារួមគ្នាអបអរទទួលរដូវផ្ការីកថ្មី ! សូមជូនពរម្តងទៀតសិរីសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរ កើតមានដល់ប្រិយមិត្តនិងពិភពលោកទាំងមូល៕

វិទ្យុមិត្តភាពកម្ពុជាចិន