(បរទេស)៖ នៅក្នុងឆ្នាំ២០២៣នេះ មានហេតុការណ៍គ្រោះរញ្ជួយដីធំៗ៣ ដែលបានផ្តាច់ជីវិតមនុស្សចន្លោះចាប់ពីខ្ទង់ពាន់នាក់ រហូតដល់ខ្ទង់ម៉ឺននាក់ ជាពិសេសគឺ​គ្រោះរញ្ជួយដីនៅប្រទេសតួកគី កាលពីអំលុងដើមឆ្នាំ។ ខាងក្រោមគឺជា ករណីគ្រោះរញ្ជួយដីទាំង៥ ដែលបានសម្លាប់មនុស្សច្រើនជាងគេ ក្នុងឆ្នាំនេះ៖

៥. គ្រោះរញ្ជួយដីកម្រិត៥.៩-៦.២រ៉ិចទ័រ នៅខេត្ត Gansu នៃប្រទេសចិន កាលពីថ្ងៃទី១៨ ខែធ្នូ សម្លាប់មនុស្ស១៤៩នាក់។

៤. គ្រោះរញ្ជួយដីកម្រិត៥.៧រ៉ិចទ័រ នៅខេត្ត Karnali នៃប្រទេសនេប៉ាល់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា សម្លាប់មនុស្ស១៥៣នាក់។

៣. គ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ នៅខេត្ត Herat នៃប្រទេសអាហ្វហ្កានីស្ថាន កាលពីថ្ងៃទី៧ ខែតុលា សម្លាប់មនុស្ស ១,៤៨២នាក់។

២. គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ នៅខេត្ត Al Haouz នៃប្រទេសម៉ារ៉ុក កាលពីថ្ងៃទី៨ ខែកញ្ញា សម្លាប់មនុស្ស ២,៩៦០នាក់។

១. គ្រោះរញ្ជួយដីកម្រិត២លើកផ្ទួនៗគ្នា កម្រិត៧.៨រ៉ិចទ័រនិង៧.៧រ៉ិចទ័រ នៅខេត្ត Kahramanmaraş នៃប្រទេសតួកគី កាលពីថ្ងៃទី៦ ខែកុម្ភៈ សម្លាប់មនុស្ស ៥៩,២៥៩នាក់៕