(ម៉ានីល)៖ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ បានបង្ហាញការព្រួយបារម្ភរបស់ខ្លួន ចំពោះការកើនឡើងភាពតានតឹង នៅក្នុងតំបន់ សមុទ្រចិនខាងត្បូង ដែលពួកគេនិយាយថាអាចគំរាមកំហែងដល់សន្តិភាពក្នុងតំបន់ទាំងមូល និងជំរុញឱ្យមានកិច្ចសន្ទនាដោយសន្តិវិធីនៅក្នុងចំណោមភាគី ពាក់ព័ន្ធទាំងអស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងតាមយ៉ាងដិតដល់អមជាមួយការព្រួយបារម្ភពីស្ថានការណ៍ វិវត្តន៍ថ្មីនេះ នៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលអាចនឹងបំផ្លាញសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ ដូច្នេះយើងសូមអះអាងឡើងវិញពីសារៈសំខាន់ នៃកិច្ចសន្ទនាដោយសន្តិវិធីដែលចូលរួមចំណែកប្រកបដោយលក្ខណៈស្ថាបនា ដើម្បីលើកកម្ពស់ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសមុទ្រ»

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍របស់ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន កើតមានឡើង ខណៈចិន និងហ្វីលីពីន បាន និងកំពុងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ជុំវិញការប្រឈមមុខដាក់គ្នាដ៏តានតឹង ក្នុងនោះរួមមានទាំងការបុកគ្នារវាងនាវា និងនាវា នៅឯតំបន់ដែនទឹកជម្លោះនៃស​មុទ្រចិនខាងត្បូង ក្នុងរយៈពេលប៉ុន្មាន ខែថ្មីៗនេះ៕

រូបភាពពី Reuters