(ប៉េកាំង)៖ នារសៀលថ្ងៃទី ១៤ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅក្រុង Laibin ភូមិភាគស្វយ័ត Guangxi ។ លោកបានទស្សនាទីមូលដ្ឋានដាំអំពៅដែលមានគុណភាពខ្ពស់ "ទ្វេរដង" នៅក្នុងសួនឧស្សាហកម្មកសិកម្មទំនើបជាតិ Huang'an និងក្រុមហ៊ុន Dongtang Phoenix របស់ក្រុង Laibin ដើម្បីឈ្វេងយល់អំពីការបង្កាត់ពូជអំពៅល្អៗ ការដាំដុះ ការប្រមូលផលនិងការអភិវឌ្ឍនៃដំណាំអំពៅនិងឧស្សាហកម្មស្ករជាដើម ។

សួនឧស្សាហកម្មកសិកម្មទំនើបជាតិក្រុង Laibin ស្ថិតនៅឃុំ Fenghuang។ ឧស្សាហកម្មឈានមុខគេគឺអំពៅ ដែលមានគុណភាពខ្ពស់ ទិន្នផលខ្ពស់និងជាតិស្ករខ្ពស់។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុង Laibin បានពឹងផ្អែកលើមូលដ្ឋានបង្កាត់ ពូជអំពៅថ្នាក់ជាតិនៅក្នុងឧទ្យាន ដើម្បីឈានមុខគេក្នុងការអនុវត្តការបណ្ដុះគ្រាប់ពូជដែលប្រសើរឡើង ទ្រង់ទ្រាយធំ ការស្រោចស្រពនិងយន្តការនៅក្នុងភូមិ Huang'an ឃុំ Fenghuang និងបានសាងសង់រោងចក្រផលិតស្ករអំពៅ ដែលមានទិន្នផលខ្ពស់និងជាតិស្ករខ្ពស់ដំបូងគេ លើផ្ទៃដី ៦៦៦ ហិកតារបស់ក្រុង Laibin ។ទីមូលដ្ឋានដាំអំពៅនេះបានជួយកសិករដាំ អំពៅចំនួន ២៥០០០ នាក់បង្កើនប្រាក់ចំណូល។ នៅឆ្នាំ ២០២២ ប្រាក់ចំណូលរបស់មនុស្សម្នាក់បានដាំអំពៅនៅក្នុងភូមិនឹងឡើងដល់ ១៥០០០ យាន់ប្រាក់ចិន ។

ក្រុមហ៊ុន Dongtang Phoenix ស្ថិតនៅក្នុងសួនឧស្សាហកម្ម Fenghuang ក្រុង Laibin ដែលគ្របដណ្តប់លើផ្ទៃដី ២៧៥០០០ ម៉ែត្រការ៉េនិងមានទិន្នផលផលិតស្ករសប្រចាំឆ្នាំ ១១៧០០ តោន។ ស្ករសលំដាប់លេខ១ ដែលផលិតដោយក្រុមហ៊ុនបានទទួលបាន ពានរង្វាន់ "គុណភាពឆ្នើមនៃផលិតផលទូទាំងប្រទេសចិន" រយៈពេល ១៧ ឆ្នាំជាប់ៗគ្នា៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន