(ប៉េកាំង)៖ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិនដែលបើកធ្វើជារៀងរាល់ចុងឆ្នាំ គឺជាបង្អួចដ៏សំខាន់សម្រាប់ឥស្សរជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីអង្កេតមើលទិសដៅនៃសេដ្ឋកិច្ចរបស់ប្រទេសចិន។ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមបានបើកធ្វើ នៅក្រុងប៉េកាំងតាមការគ្រោងទុក លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ ។ តើកិច្ចប្រជុំលើកនេះបានវិនិច្ឆ័យយ៉ាងម៉េច ចំពោះស្ថានការណ៍សេដ្ឋកិច្ចរបស់ប្រទេសចិន? តើសេដ្ឋកិច្ចចិននឹងឆ្ពោះទៅទិសណានៅឆ្នាំ ២០២៤ ? តើវានឹងផ្តល់កាលានុវត្តភាពអ្វីដល់ពិភពលោក?

សេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៣៖ និន្នាការជាមូលដ្ឋាននៃការស្តារឡើងវិញរយៈពេលវែងមិនកែប្រែទេឆ្នាំ ២០២៣ គឺជាឆ្នាំដំបូងដែលប្រទេសចិនអនុវត្តយ៉ាងពេញលេញនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ ហើយក៏ជាឆ្នាំដែលស្តារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ចបន្ទាប់ពីជំងឺកូវីដ១៩។ ការវិនិច្ឆ័យជាមូលដ្ឋានដែលបើកធ្វើកិច្ចប្រជុំ ការងារសេដ្ឋកិច្ចមជ្ឈិមចិនលើកនេះគឺថា លក្ខខណ្ឌអំណោយផលដែលប្រឈមមុខនឹងការអភិវឌ្ឍ របស់ប្រទេសចិនច្រើនជាងកត្តាមិនអំណោយផល និន្នាការជាមូលដ្ឋាននៃការស្តារឡើងវិញនៃសេដ្ឋកិច្ចរយៈពេលវែងមិនកែប្រែទេ ត្រូវបង្កើនទំនុកចិត្តនិងជំនឿចិត្ត។

កិច្ចប្រជុំលើកនេះបានលើកឡើង នូវគោលការណ៍ចំនួន ៥ ដែល“ត្រូវតែប្រកាន់ខ្ជាប់” ដើម្បីធ្វើការងារសេដ្ឋកិច្ចឱ្យបានល្អ ក្នុងយុគសម័យថ្មីតាមទស្សនៈម៉ាក្រូ ៖ ទី១ ជំរុញសេដ្ឋកិច្ចឱ្យសម្រេចបាននូវការកែលម្អគុណភាព ប្រកបដោយប្រសិទ្ធភាពនិងកំណើនបរិមាណសមហេតុផល ទី ២ ធ្វើឱ្យស៊ីជម្រៅលើកំណែទម្រង់រចនាសម្ព័ន្ធ ផ្នែកផ្គត់ផ្គង់និងផ្តោតសំខាន់លើការពង្រីកតម្រូវការ ប្រកបដោយប្រសិទ្ធភាពរួម ដើរតួនាទីសម្របសម្រួល ដើម្បីធ្វើឱ្យវដ្តក្នុងស្រុកកសាងនៅមូលដ្ឋានកម្លាំងចលករ នៃតម្រូវការក្នុងស្រុកនិងលើកកម្ពស់គុណភាពនិងកម្រិតនៃវដ្ដអន្តរជាតិ ទី ៣ ពឹងផ្អែកលើកំណែទម្រង់និងការបើកទូលាយ ដើម្បីបង្កើនថាមពលនៃការអភិវឌ្ឍនិងសម្របសម្រួល និងជំរុញកំណែទម្រង់ស៊ីជម្រៅ និងការបើកទូលាយកម្រិតខ្ពស់ ទី ៤ ប្រកាន់ខ្ជាប់នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងការផ្លាស់ប្តូរដោយសន្តិសុខកម្រិតខ្ពស់ ទី ៥ ផ្តោតសំខាន់លើកិច្ចការស្នូលនៃការកសាងសេដ្ឋកិច្ច និងភារកិច្ចចម្បងនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីធ្វើឱ្យប្លង់មេនៃទំនើបកម្មតាមបែបផែនចិន ប្រែក្លាយទៅជាការពិតដ៏ល្អបវរម្ដងមួយជំហានៗ។

អាទិភាពសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ ៖ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់កិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមលើកនេះ បានរៀបចំផែនការមេនិងការរៀបចំជាក់លាក់ សម្រាប់អាទិភាពការងារសេដ្ឋកិច្ចរបស់ប្រទេសចិននៅឆ្នាំ ២០២៤ ភារកិច្ចស្នូលគឺជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ដោយជំរុញយ៉ាងប្រកដប្រាជាចាប់ពី ៩ចំណុច រួមមាន ការដឹកនាំការកសាងប្រព័ន្ធឧស្សាហកម្មទំនើបតាមរយៈវិទ្យាសាស្ត្រ និងការច្នៃប្រឌិតបច្ចេកវិទ្យា ជំរុញឧស្សាហូបនីយកម្មថ្មី អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងពន្លឿនការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ខិតខំពង្រីកតម្រូវការក្នុងស្រុក បង្កើនប្រាក់ចំណូលរបស់ប្រជាជនរស់នៅ ទីក្រុងនិងជនបទ ពង្រីកទំហំក្រុមចំណូលមធ្យម និងកែលម្អទីផ្សារប្រើប្រាស់ ធ្វើឱ្យស៊ីជម្រៅនូវវិស័យសំខាន់ៗ ជំរុញការអភិវឌ្ឍនិងកំណើននៃសហគ្រាសឯកជន និងការទទួលបានទីផ្សារ អនុវត្តវិធានការមួយចំនួនលើវិស័យទិដ្ឋភាពដូចជា ការទិញយកធាតុ ការអនុវត្តច្បាប់ដោយយុត្តិធម៌និងការការពារសិទ្ធិជាដើម។

តើសេដ្ឋកិច្ចចិននឹងមានកម្លាំងទាក់ទាញយ៉ាងណា សម្រាប់ប្រទេសនានានៅលើពិភពលោកនៅឆ្នាំ ២០២៤ ?

ក្នុងចំណោមកិច្ចការសំខាន់ៗសម្រាប់ឆ្នាំ ២០២៤ ដែលរៀបចំដោយកិច្ចប្រជុំការងារសេដ្ឋកិច្ចមជ្ឈិមចិន ហើយបានលើកឡើងជាលើកដំបូងថា ត្រូវបង្កើតយីហោ"វិនិយោគនៅក្នុងប្រទេសចិន"។ ថ្មីៗកន្លងទៅនេះ ប្រទេសចិនបានអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការរយៈពេល ១៥ ថ្ងៃសម្រាប់ប្រទេសចំនួន ៦ រួមមានប្រទេសបារាំង អាល្លឺម៉ង់ និងម៉ាឡេស៊ីជាដើម ត្រូវបានស្វាគមន៍យ៉ាងទូលំទូលាយ។ ទាក់ទឹននឹងករណីនេះ កិច្ចប្រជុំលើកនេះបានលើកឡើងថា យើងគួរតែបើកច្រកឱ្យជនបរទេសមកធ្វើអាជីវកម្ម សិក្សារៀនសូត្រនិងធ្វើទេសចរណ៍នៅប្រទេសចិន ហើយថែមទាំងបានលើកឡើងបន្តកសាង បរិយាកាសអាជីវកម្មដែលមានទីផ្សារវូបនីយកម្ម និយតកម្មនិងអន្តរជាតិជាតូបនីយកម្មផងដែរ ។ ទន្ទឹមនឹងនេះ ប្រទេសចិនក៏នឹងបន្ធូរបន្ថយលទ្ធភាពទទួលបាន ទីផ្សារសម្រាប់ឧស្សាហកម្មទូរគមនាគមន៍ វេជ្ជសាស្ត្រនិងសេវាកម្មផ្សេងទៀត អនុវត្តសកម្មភាពទាំង៨ក្នុងការរួមគ្នាគាំទ្រ ការកសាងប្រកបដោយគុណភាពខ្ពស់នៃ "ខ្សែក្រវាត់និងផ្លូវ"និងសម្របសម្រួលគម្រោងសំខាន់ៗ និងគម្រោងជីវភាពរស់នៅរបស់ប្រជាជន។

លើសពីនេះទៀត នៅឆ្នាំ ២០២៤ ប្រទេសចិននឹងដោះស្រាយហានិភ័យលើវិស័យអចលនទ្រព្យ បំណុលក្នុងស្រុក ស្ថាប័នហិរញ្ញវត្ថុខ្នាតតូចនិងមធ្យមជាដើម បង្រ្កាបយ៉ាងតឹងរ៉ឹងទៅលើសកម្មភាពហិរញ្ញវត្ថុខុសច្បាប់ និងការពារយ៉ាងម៉ឺងម៉ាត់នូវខ្សែបន្ទាត់មិនឱ្យកើតមានហានិភ័យជាប្រព័ន្ធ។

លើសពីនេះទៀត កិច្ចប្រជុំលើកនេះក៏បានរៀបចំជាក់លាក់សម្រាប់គោលដៅកសាងប្រទេសខ្លាំងខាងកសិកម្ម ពោលគឺជំរុញការស្តារឡើងវិញនូវតំបន់ជនបទប្រកបដោយប្រសិទ្ធភាព លើកកម្ពស់កម្រិតអភិវឌ្ឍន៍ឧស្សាហកម្មជនបទនិងការសាងសង់ជនបទ ពង្រឹងវិធានការបង្កើនប្រាក់ចំណូលរបស់កសិករ និងកសាងជនបទដ៏ស្រស់ស្អាត។ ជំរុញសមាហរណកម្មទីក្រុង-ជនបទនិងសម្របសម្រួលការអភិវឌ្ឍតំបន់។

ស្នូលមួយនៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping គឺថា ប្រទេសចិនគឺជាប្រទេសដ៏ធំមួយ ហើយត្រូវតែពន្លឿនការកសាងប្រព័ន្ធឧស្សាហកម្មទំនើប ដែលគាំទ្រដោយសេដ្ឋកិច្ចពិតប្រាកដ ត្រូវដើរតាមផ្លូវដែលពឹងផ្អែកលើខ្លួនឯង បច្ចេកវិទ្យាស្នូលសំខាន់ៗត្រូវតែផ្អែកលើការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍដោយឯករាជ្យ។

ទន្ទឹមនឹងនេះ លោកបានអំពាវនាវឱ្យអ្នកវិនិយោគអន្តរជាតិនៅកន្លែងជាច្រើនថា កំណែទម្រង់និងគោលនយោបាយបើកចំហរបស់ប្រទេសចិន នឹងនៅតែមិនផ្លាស់ប្តូរក្នុងរយៈពេលយូរ រីករាយក្នុងការជំរុញវិបុលភាព និងការអភិវឌ្ឍរួមនៃសេដ្ឋកិច្ចពិភពលោកនិងស្វាគមន៍ កិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកបានថ្លែងជាច្រើនដងថា "ប្រជាជនត្រូវដោះស្រាយបញ្ហានៃការអភិវឌ្ឍរួម ហើយត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិនិងការចែករំលែក ដោយបើកទូលាយជាងពេលណាៗទាំងអស់ គ្មានប្រទេសណាមួយអាចក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតឯករាជ្យ ឬទទួលបានផ្លែផ្កានៃការច្នៃប្រឌិតទាំងស្រុងនោះទេ"។

សម្រាប់ពិភពលោក ប្រជាជនចិនជាង ១.៤ ពាន់លាននាក់កំពុងឆ្ពោះទៅរក ទំនើបភាវូបនីយកម្មនិងស្វែងរកជីវភាពរស់នៅកាន់តែប្រសើរ ។ នេះគឺជាឱកាសដ៏ធំដែលប្រទេសចិននាំមកឱ្យពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន