(ម៉ូស្គូ)៖ រុស្ស៊ីបង្កើនការវាយប្រហារដាក់លើអ៊ុយក្រែន ខណៈដែលមេដឹកនាំ លោកហ្សេឡិនស្គី កំពុងប្រ ឈមនឹងភាពទ័លច្រកជុំវិញបញ្ហាបន្តជំនួយរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែអ៊ុយក្រែនកំពុងរំពឹង កិច្ចប្រជុំកំពូលមួយផ្សេងទៀតក្នុងក្រុងប្រុចសែលនៃប្រទេសបែលហ្ស៊ីកក្នុងសប្តាហ៍នេះ ដែល នឹងអាចជួយបន្ធូរបន្ថយនៃភាពទ័លច្រកទាំងនេះបាន។

រុស្ស៊ីបានបង្កើនការវាយប្រហារដាក់លើអ៊ុយក្រែន ខណៈមេដឹកនាំលោកហ្សេឡិនស្គីកំពុងប្រ ឈមនឹងភាពទ័លច្រកនយោបាយលើបញ្ហាបន្តជំនួយពីសហរដ្ឋអាមេរិក។
យ៉ាងហោចណាស់មនុស្ស៥៣នាក់ រួមទាំងកុមារ៦នាក់ បានរងរបួសដោយសារអំពើវាយប្រ ហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ីដាក់លើរដ្ឋធានីគៀវ។ សេចក្តីរាយការណ៍បាននិយាយថា ប្រ ព័ន្ធការពារដែនអាកាសរបស់រដ្ឋធានីគៀវបានបាញ់ទម្លាក់មីស៊ីល Iskander-M និង S-400s ប៉ុន្តែកំទេចកំទីរបស់វាដែលធ្លាក់ចុះមកក្រោមបានខ្ទាតត្រូវកញ្ចក់លើអគារជាច្រើនរួមមានអ គារនៃមន្ទីរពេទ្យកុមារ និងកម្ទេចនៃអំបែងមីស៊ីលធ្លាក់ទាំងនោះបានបំផ្លាញរថយន្តមួយចំនួន ដែលបានចតចោលនៅទីវាលចំណត។ ក្នុងចំណោមអ្នករងគ្រោះទាំង៥៣នាក់ មានមនុស្ស ១៨នាក់ត្រូវគេបញ្ជួនទៅមន្ទីរពេទ្យ។ មីស៊ីលរុស្ស៊ីយ៉ាងហោចចំនួន១០គ្រឿង ត្រូវបានប្រព័ន្ធ ការពារអាកាសអ៊ុយក្រែនបានបាញ់ទម្លាក់ក្នុងអំពើវាយប្រហារកាលពីថ្ងៃពុធនោះ។

ការវាយប្រហារដាក់ទៅលើរដ្ឋធានីគៀវ បានធ្វើឡើងនៅថ្ងៃពុធទី១៣ធ្នូ គឺនៅបន្ទាប់ពីលោក ហ្សេឡិនស្គីបានជួបជាមួយប្រធានាធិបតីអាមេរិកលោកចូបៃដិន​ ក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោន។ លោកចូ​បៃដិន បានប្រកាសជំនួយ២០០លានដុល្លារក្នុងពេលនោះឱ្យទៅប្រទេសអ៊ុយក្រែន ដែលជាជំនួយចុងក្រោយនៃទឹកប្រាក់ ដែលនៅសេសសល់ចុងក្រោយរបស់រដ្ឋបាលលោកចូ បៃដិនសម្រាប់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

ដំណើររបស់លោកហ្សេឡិនស្គីក្នុងរដ្ឋធានីវ៉ាស្ហ៊ីនតោននៅថ្ងៃចន្ទ និងថ្ងៃអង្គារក្នុងសប្តាហ៍នេះ ក្នុងបំណងនិយាយរកការបន្ទន់ចិត្តពីសមាជិកសភាអាមេរិកដើម្បីបន្តសំណើផ្តល់ជំនួយជាង ៦០ពាន់លានដុល្លារ មិនបានសម្រេចដូចបំណងឡើយ។ ប៉ុន្តែលោកហ្សេឡិនស្គី នៅមានឱ កាសទទួលជំនួយផ្សេងទៀតពីសហគមន៍អឺរ៉ុប។
មេដឹកនាំសហភាពអឺរ៉ុបបាននិងកំពុងជួបប្រជុំគ្នារយៈពេល៣ថ្ងៃគឺថ្ងៃទី១៣, ១៤ និង១៥ធ្នូ
ក្នុងសប្តាហ៍នេះ នៅក្នុងក្រុង Brussels នៃប្រទេសបែលហ្ស៊ីកដើម្បីពិនិត្យភាពវិវត្តន៍នៃសង្គ្រាម ក្នុងអ៊ុយក្រែន និងការចង់បញ្ជាក់ការប្តេជ្ញារបស់ខ្លួនដើម្បីបន្តការជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។

កិច្ចប្រជុំនៅក្នុងថ្ងៃព្រហស្បតិ៍ទី១៤ នឹងផ្តោតលើការសម្រេចចិត្តជុំវិញការត្រូវបើក ការចរចាជាផ្លូវការឬយ៉ាងណាដើម្បីឱ្យអ៊ុយក្រែនក្លាយជាសមាជិកភាពក្នុងប្លុករ​បស់សហគមន៍អឺរ៉ុបផង និងការជជែកលើជំនួយបន្តរបស់អឺរ៉ុបចំពោះអ៊ុយក្រែន។
ប៉ុន្តែបើយោងតាមធម្មនុញ្ញរបស់អឺរ៉ុប សេចក្តីសម្រេចចិត្តនូវកិច្ចការគន្លឹះធំៗ នឹងត្រូវការសេច ក្តីសម្រេចឯកភាពទាំងស្រុងរប​ស់ប្រទេសជាសមាជិកទាំងអស់នៅក្នុងសហគមន៍អឺរ៉ុប។ ឧបសគ្គយ៉ាងហោចមួយក្នុងពេលនេះ គឺប្រទេសហុងគ្រី បានបង្ហាញការជំទាស់ចំពោះការ បញ្ចូលអ៊ុយក្រែនជាសមាជិកភាពផងនិងបញ្ហាជំនួយថវិកាថែមទៀត។

មេដឹកនាំអ៊ុយក្រែនលោកហ្សេឡិនស្គីដែលកំពុងទស្សនកិច្ចក្នុងប្រទេសណ័រវ៉េ បន្ទាប់ពីបាន វិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ បានថ្លែងថា នាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban នឹងមិនអាចយកមូលហេតុរបស់ខ្លួនមករារាំងអ៊ុយក្រែន ដែលចង់ក្លាយខ្លួនជាសមាជិកក្នុងអង្គការសហគមន៍អឺរ៉ុបនោះបានឡើយ។ លោកហ្សេឡិនស្គីបានថ្លែងថាលោកបាននិយាយដោយ ផ្ទាល់មាត់រួចទៅហើយជាមួយនឹងនាយករដ្ឋមន្ត្រីហុងគ្រីនោះ ក្នុងពេលជំនួបរយៈពេលខ្លីមួយ នៅក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំទាំងពីនៅក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃអាទិត្យ កន្លងមកនេះ។

លោកហ្សេឡិនស្គី បាននិយាយថាលោកបានសួរទៅលោក Viktor Orban នោះឱ្យផ្តល់នូវមូលហេតុមួយ…និងលោកហ្សេឡិនស្គីនិយាយថា លោកកំពុងតែរង់ចាំចម្លើយ នោះពីមេដឹកនាំហុងគ្រីនោះ។ លោក Viktor Orban ដែលគេស្គាល់ថាជាមិត្តជិតស្និទ្ធជាមួយនឹងមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរ ពូទីន និងកំពុងតែរារាំងការផ្តល់ជំនួយ៥០ពាន់លានអឺរ៉ូដល់អ៊ុយក្រែនថែមទៀតនោះ បាន បង្ហាញនូវជំហរមិនប្រែប្រួល ជុំវិញកិច្ចការរារាំងរ​បស់លោកចំពោះប្រទេសអ៊ុយក្រែន។ លោក នាយករដ្ឋមន្ត្រីហុងគ្រីរូបនេះ បានបញ្ជាក់ជំហរក្នុងសំណេរតាមបណ្តាញសង្គមហ្វេសប៊ុកថា «ជំហររបស់យើងគឺច្បាស់លាស់ណាស់។ យើងនឹងមិនគាំទ្រការបញ្ចូលអ៊ុយក្រែនភ្លាមៗ ក្នុងអង្គការសហគមន៍អឺរ៉ុបឡើយ»។ លោក Viktor Orban បាននិយាយបន្តថាសមាជិកភាព របស់អ៊ុយក្រែននឹងមិនជួយបំរើដល់ផលប្រយោជន៍របស់ហុងគ្រី ឬផលប្រយោជន៍ដល់ប្លុកនៃ អង្គការសហគមន៍អឺរ៉ុបនេះឡើយ។ ប៉ុន្តែប្រទេសជាសមាជិកនានាក្នុងសហគមន៍អឺរ៉ុបផ្សេង ទៀតបានបង្ហាញជំហរខុសពីលោក Viktor Orban។
ប្រទេសណ័រវ៉េ, ស៊ុយអែត, ដាណាម៉ាក, ហ្វាំងឡង់និង Iceland នៅជាមួយគ្នានេះ បានសន្យា ដល់មេដឹកនាំអ៊ុយក្រែន លោក ហ្សេឡិនស្គីថា ពួកគេនឹងឈរជាមួយអ៊ុយក្រែនទោះក្នុងរយៈ ពេលយូរនិងវែងប៉ុណ្ណាក៏ដោយ។ ប្រទេសទាំង៥ដែលសន្យាបន្តជួយអ៊ុយក្រែននេះ បានផ្តល់ ជំនួយរដ្ឋាភិបាលក្រុងគៀវនូវជំនួយប្រមាណ១១ប៊ីលានអឺរ៉ូរួចមកហើយចាប់តាំងពីមានរុស្ស៊ី បានធ្វើការវាយប្រហារឈ្លានពានចូលមកក្នុងទឹកដីអ៊ុយក្រែនកាលពីថ្ងៃទី២៤កុម្ភៈឆ្នាំ២០២២ នោះមក។ ប្រទេសទាំង៥បានសន្យាបន្តថាគេនឹងត្រៀមផ្តល់ជំនួយយោធា, ជំនួយសេដ្ឋកិច្ច និងជំនួយមនុស្សធម៌ជាច្រើនថែមទៀតដល់អ៊ុយក្រែន។ ប្រទេសទាំង៥នៅបានចេញសេចក្តីថ្លែងការណ៍ រួមមួយប្រាប់ដល់រុស្ស៊ីទៀតថា «ត្រូវបញ្ចប់នូវអំពើឈ្លានពាននិងត្រូវដកកងទ័ព យ៉ាងលឿននិងគ្មានលក្ខខណ្ឌចេញពីទឹកដីអ៊ុយក្រែនដែលអន្តរជាតិបានទទួលស្គាល់»

បណ្តាមេដឹកនាំក្នុងសហគមន៍អឺរ៉ុបដទៃទៀតរួមមានទាំង លោកស្រី ប្រធានសហគមន៍អឺរ៉ុប Von der Leyen, លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz, និងប្រធានាធិបតីបារាំងលោកអេ ម៉ានូអែលម៉ាក្រុង បានបញ្ជាក់នូវការគាំទ្ររបស់ខ្លួនជាបន្តថែមទៀតផងដែរចំពោះអ៊ុយក្រែន។ លោកអធិការបតីអាល្លឺម៉ង់ Olaf Scholz នៅថែមទាំងបាននិយាយស្នើដល់សហគមន៍អឺរ៉ុប ត្រូវ ធ្វើការបោះឆ្នោតលើបញ្ហាអ៊ុយក្រែនដោយសម្រេចយកមតិភាគច្រើនជាជាងការសម្រេច ដោយមតិឯកភាពទាំងស្រុងពីសមាជិកទាំងអស់ជំនួសមកវិញ។

ក្នុងការគាំទ្រដល់ប្រទេសអ៊ុយក្រែននេះដែរ, នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសប៉ូឡូញ លោក Donald Tusk បានថ្លែងថាលោកនឹងព្យាយាមនិយាយអូសទាញនាយករដ្ឋមន្ត្រីហុងគ្រីដើម្បីឱ្យ ធ្វើការផ្លាស់ប្តូរនូវភាពមានៈប្រឆាំងអ៊ុយក្រែននោះចោលចេញវិញ។ លោកបានថ្លែងថា «ភាព មិនចុះសម្រុងលើបញ្ហាអ៊ុយក្រែន គឺមិនអាចទទួលយកបានឡើយ»។ នាយករដ្ឋមន្ត្រីប៉ូឡូញ ដដែលរូបនេះ បានថ្លែងទៀតថាលោកនឹងព្យាយាមនិយាយបញ្ចុះបញ្ចូលដល់សមាជិកដទៃ ទៀតដែលរដ្ឋនៃភាគីក្នុងសហគមន៍អឺរ៉ុបនេះដើម្បីការជួយគាំទ្រដល់អ៊ុយក្រែន។

ហេតុអ្វីបានជាអ៊ុយក្រែនជួបឧបសគ្គក្នុងការក្លាយជាសមាជិកអង្គការសហគមន៍អឺរ៉ុប?
តាមរយៈការជជែកដេញដោលរប​ស់ក្រុមអ្នកវិភាគនិងតាមដានអន្តរជាតិនានា បាននិយាយថា អ៊ុយក្រែនមិនអាចក្លាយជាសមាជិករបស់ប្លុកអឺរ៉ុបក្នុងពេលភ្លាមៗនេះបានឡើយ។ ប្រទេស អ៊ុយក្រែននៅមុនសង្គ្រាមផ្ទុះឡើង គឹជាប្រទេសដែលគេបានចាត់ទុកជាប្រទេសក្រីក្រមួយទេ ក្នុងសហភាពអឺរ៉ុបនោះ។ GDP សម្រាប់មនុស្សម្នាក់ក្នុងឆ្នាំ២០២១ មានចំនួន៤ពាន់៨០០ ដុល្លារតែប៉ុណ្ណោះទេដែលតិចជាងលើសពី១០ដងនៃប្រទេសសេដ្ឋកិច្ចជឿនលឿនរបស់សហ គមន៍អឺរ៉ុបនេះ ដូចជាប្រទេសអង់គ្លេស, បារាំងនិងអាល្លឺម៉ង់នោះជាដើម។
ប៉ុន្តែនាពេលនេះប្រទេស អ៊ុយក្រែនថែមទាំងបានខ្ទេចខ្ទាំដោយសារសង្គ្រាម ជាមួយកត្តាពុករលួយ, បញ្ហាសិទ្ធិមនុស្សនិងបញ្ហាកើតឡើងមួយចំនួនថែមទៀតក្នុងប្រទេសដែលកំពុងតែមានសង្គ្រាមនេះ។ ដូច្នេះ ស្តង់ដាដើម្បីឱ្យអ៊ុយក្រែននឹងក្លាយជាប្រទេសនៃសមាជិករបស់ប្លុក អឺរ៉ុបនោះ ស្ថិតនៅគំលាត ឆ្ងាយណាស់ដែលមិនទាន់អាចក្លាយជាសមាជិកភ្លាមៗ បានឡើយ … ហើយបើសិនជាចូលទៅ នោះមែនវានឹងធ្វើឱ្យមានភាពតានតឹងលើចំណោទហិរញ្ញវត្ថុ របស់ ប្លុកអឺរ៉ុបនេះ ដែលនឹងអាចបង្វែរមូលនិធិចេញឆ្ងាយពីរដ្ឋក្រីក្រខ្លះដូចជាប្រទេសប៉ូឡូញ, ប្រទេសក្រិច, ប្រទេសហុងគ្រីនិង ប្រទេសរ៉ូម៉ានីជាដើម។

ទោះជាយ៉ាងណាក៏ដោយបញ្ហាជួយជំរុញអ៊ុយក្រែនឱ្យក្លាយជាសមាជិករបស់សហគមន៍អឺរ៉ុប គឺ ជាប្រធានបទមួយដែលមានការយកចិត្តទុកដាក់យ៉ាងក្រៃលែង។ ការជជែកដេញដោលខ្លះ បាននិយាយថាបើសិនជាឱ្យអ៊ុយក្រែនក្លាយជាសមាជិករបស់ប្លុកអឺរ៉ុបនាពេលនេះ គឺជាការ ពង្រីកទឹកដីបញ្ចូលប្រទេសមួយនៃផ្ទៃដីដ៏ធំជាមួយប្រជាជន៤០លាននាក់ដែលកំពុងប្រឈម ភាពខ្វះខាតនិងមានសង្គ្រាមថែមទៀតនោះ នឹងធ្វើឱ្យសហគមន៍អឺរ៉ុបកាន់តែមានចំណោទ ខ្លាំងលើបញ្ហាហិរញ្ញវត្ថុជាមិនខាន។ ការវិភាគនេះ បានពិនិត្យតែលើបញ្ហាចំណោទសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ ប៉ុន្តែមិនទាន់បានបូកបញ្ចូលនូវស្ថានការណ៍នយោបាយបច្ចុប្បន្នឡើយ។ ការបញ្ចូលអ៊ុយក្រែនជាសមាជិកក្នុងប្លុកអឺរ៉ុប នឹងជួយសម្រាលទឹកចិត្តដល់អ៊ុយ ក្រែននិងបង្ហាញនូវជំហានជោគជ័យមួយ ក្នុងបញ្ឈឺដល់រុស្ស៊ីដែលព្យាយាមរារាំងអ៊ុយក្រែន មិនឱ្យក្លាយជាប្លុកមួយរបស់ក្រុមប្រទេសលោកខាងលិច។

បើសិនជាអ៊ុយក្រែននឹងក្លាយជាសមាជិករបស់សហគមន៍អឺរ៉ុប ជំហានជាបន្តមកទៀត គឺអ៊ុយក្រែន នឹងក្លាយជាសមាជិករបស់អង្គការណាតូ។ សំណួរតែមួយនោះគឺថា តើប្រទេសទាំង២៧ក្នុងប្លុកអឺរ៉ុបនោះ នឹងរួមគ្នាទ្រទ្រង់ជួយអ៊ុយក្រែនដោយស្មោះស្ម័គ្រដែរឬទេ?

លោកហ្សេឡិនស្គី បានជួបនឹងវិបត្តិរារាំងនូវជំនួយពីសហរដ្ឋអាមេរិករួចមកហើយ ប៉ុន្តែលោក ក៏នៅមានឱកាសនឹងទទួលជំនួយពីសហគមន៍អឺរ៉ុបនេះវិញផងដែរក្នុងសប្តាហ៍នេះ។ គេនឹងរង់ចាំមើលថា តើ លោកហ្សេឡិនស្គី នឹងអាចមានឱកាសទទួលបានការអនុម័តគាំទ្រពី ប្លុកអឺរ៉ុបនេះដែរឬទេ បន្ទាប់ពីការប្រឈមនឹងវិបត្តិទាល់ច្រកនៃការផ្តល់ជំនួយពីសហរដ្ឋអាមេរិករួចមកហើយនេះ?