(ប៉េកាំង)៖ ថ្ងៃទី១៤ ខែធ្នូ ពិព័រណ៍រដូវរងាស្តីពីកសិផលតំបន់ត្រូពិកអន្តរជាតិចិនលើកទី២៦ បានសម្ពោធបើកនៅក្រុង Haikou ខេត្ត Hainan។ ពិព័រណ៍លើកនេះមានរយៈពេល៤ថ្ងៃ ធ្វើក្រោមប្រធានបទ “កសាងប្រទេសខ្លាំងក្លាខាងកសិកម្ម កសាងជនបទប្រកបដោយភាពចុះសម្រុងគ្នា និងស្រស់ស្អាត” ដើម្បីបង្ហាញពីសមិទ្ធផលនៃការអភិវឌ្ឍកសិកម្ម និងជនបទនៃខេត្ត Hainan ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់សហគ្រាសពាក់ព័ន្ធនឹងវិស័យកសិកម្ម ធ្វើការវិនិយោគនិងកិច្ចសហប្រតិបត្តិការនិងពង្រីកទីផ្សារ ក៏ដូចជាផ្តល់ជាវេទិកាសន្ទនាសម្រាប់អ្នកជំនាញនៃមុខរបរកសិកម្ម និងអ្នកសម្រេចចិត្តនៃសហគ្រាសផ្លាស់ប្តូរគំនិត និងស្វែងរកការអភិវឌ្ឍជាមួយគ្នា។

ចាប់ពីពិព័រណ៍លើកនេះតទៅ នឹងមានកំណត់ប្រទេសកិត្តិយស ឆ្នាំនេះ ប្រទេសកម្ពុជាជាប្រទេសកិត្តិយស ដែលនឹងផ្តល់ភាពអនុគ្រោះពិសេស ក្នុងការចូលរួមសកម្មភាពពិព័រណ៍៕

វិទ្យុមិត្តភាពកម្ពុជាចិន