(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី១០ខែធ្នូ វេទិកាសហប្រតិបត្តិការវិទ្យុនិងទូរទស្សន៍ប្រទេសចិន-អារ៉ាប់លើកទី៦ បានប្រារព្ធធ្វើនៅទីក្រុង Hangzhouប្រទេសចិន។ លោក Li Shulei សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនីស្តចិន និងជារដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានចូលរួមក្នុងពិធីបើកព្រមទាំងថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ។

ភ្ញៀវកិត្តិយសដែលបានចូលរួមកិច្ចប្រជុំយល់ឃើញថា កិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់លើកទីមួយបានធ្វើឡើងកាលពីចុងឆ្នាំមុន ភាគីទាំងពីរបានរួមគ្នាបង្កើតផែនទីបង្ហាញផ្លូវ សម្រាប់ការអភិវឌ្ឍនៅពេលអនាគត នៃទំនាក់ទំនងចិន-អារ៉ាប់ ហើយលោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីប្រតិបត្តិការរួមចំនួន៨ចំណុច សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងចិន-អារ៉ាប់ ដែលជាសញ្ញាកត់សម្គាល់ថា ទំនាក់ទំនងចិន-អារ៉ាប់ បានឈានចូលក្នុងយុគសម័យថ្មី។ ប្រព័ន្ធផ្សព្វផ្សាយចិននិងអារ៉ាប់ គួរតែចាត់វិធានការដ៏ខ្លាំងក្លាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្មារតីផ្លូវសូត្រ ពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីរួមចំណែកបន្ថែមទៀតក្នុងការជំរុញការអភិវឌ្ឍរួមគ្នា នៃភាគីទាំងពីរក៏ដូចជាជំរុញសន្តិភាព និងស្ថិរភាពអន្តរជាតិនិងក្នុងតំបន់៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន