(ប៉េកាំង)៖ ខណៈពេលលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនជិតនឹងបំពេញទស្សនកិច្ចផ្លូវ រដ្ឋនៅប្រទេសវៀតណាម កម្មវិធី «ប្រយោគបុរាណចិនដែលលោក ស៊ី ជីនភីង ចូលចិត្តប្រើ» រដូវកាលទី២ជាភាសាវៀតណាម ដែលផលិតដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានចាក់ផ្សាយនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ។ នៅថ្ងៃដដែល ក្នុងពិធីចាប់ដំណើរការការចាក់ផ្សាយកម្មវិធី ដែលរៀបចំធ្វើនៅក្រុងហាណូយ ប្រទេសវៀតណាម លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ។

ថ្លែងក្នុងសុន្ទរកថា លោក Shen Haixiong បានលើកឡើងថា ឆ្នាំនេះជាខួបទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូ សហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនសូមផ្តល់ ជូនកម្មវិធី «ប្រយោគបុរាណចិនដែលលោកស៊ីជីនភីងចូលចិត្តប្រើ» រដូវកាលទី២ជាភាសាវៀតណាម ដែលជាកម្មវិធីដ៏ឆ្នើមនិងពោរពេញទៅដោយ ភាពទាក់ទាញនៃវប្បធម៌ចិន និងកម្លាំងរស់រវើកនៃយុគសម័យចំពោះទស្សនិកជនវៀតណាម ក្នុងន័យចែករំលែកពុទ្ធិនិងបទពិសោធ អភិបាលកិច្ចរបស់លោក Xi Jinping ដែលបង្ហាញក្នុងប្រយោគបុរាណចិន៕

អត្ថបត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន