(ស៉ីដនី)៖ នាយករដ្ឋមន្ត្រី លោក Anthony Albanese បាននិយាយនៅថ្ងៃសៅរ៍នេះថា គោលការណ៍ទទួលយកបុគ្គលិកចំណាកស្រុករបស់អូស្រា្តលី ចាំបាច់ត្រូវតែត្រលប់ទៅរក «កម្រិតប្រកបដោយនិរន្តរភាព» ខណៈព័ត៌មានលម្អិតនៃការផ្លាស់ប្តូរប្រព័ន្ធធ្វើចំណាកស្រុកត្រូវប្រកាសដាក់ចេញនៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែធ្នូ ឆ្នាំ២០២៣។

គោលការណ៍ពឹងផ្អែកជាយូមកហើយលើការធ្វើអន្តោប្រវេសន៍ដ៏តឹងរ៉ឹងដើម្បីផ្គត់ផ្គង់ទីផ្សារការងារក្នុងប្រទេសនោះ អូស្ត្រាលីបានចាប់ផ្តើមជួសជុលប្រព័ន្ធចំណាកស្រុករបស់ខ្លួន ដើម្បីពន្លឿនការចូលរបស់កម្មករដែលមានជំនាញខ្ពស់ និងសម្របសម្រួលនិតិវិធីឆ្ពោះទៅរកការស្នាក់នៅជាអចិន្ត្រៃយ៍។

លោក Albanese បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនី ឲ្យដឹងថា យើងត្រូវតែធ្វើឲ្យកម្រិតនៃការធ្វើចំណាកស្រុកឈានដល់កម្រិតមួយប្រកបដោយនិរន្តរភាព ហើយយើងបញ្ចេញព័ត៌មានលម្អិតថ្មីក្នុងសប្តាហ៍នេះ។ នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​ពិត​ដែល​ថា​ប្រព័ន្ធចាស់​ត្រូវតែផ្លាស់ប្តូរ។ ប្រព័ន្ធដែលដំណើរការក្នុងប្រទេសអូស្ត្រាលី ត្រូវតែជាប្រព័ន្ធដែលធ្វើឲ្យយើងអាចទទួលបានជំនាញដែលយើងត្រូវការ។

គួរបញ្ជាក់ថា កន្លងមក ការចេញទិដ្ឋាការដល់បុគ្គលិកមានជំនាញច្បាស់លាស់គឺមានភាពលឿនរហ័ស និងងាយស្រួលដើម្បីរក្សានិស្សិតអន្តរជាតិ។ កាលពីខែតុលា រដ្ឋាភិបាលកបានសន្យាដោះស្រាយការរំលោភលើប្រព័ន្ធទិដ្ឋាការរបស់ខ្លួនដើម្បីបង្ក្រាបការជួញដូរមនុស្ស និងទម្រង់នៃផែនការឧក្រិដ្ឋកម្មផ្សេងទៀត៕

រូបភាពពី Reuters