(ប៉េកាំង)៖ ថ្ងៃទី១០ ខែវិច្ឆិកា មហោស្រពតន្ត្រីអបអរសាទរគម្រប់ខួប៥០ឆ្នាំនៃការបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់ក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphiaបានធ្វើឡើង នៅរោងមហោស្រពជាតិចិន។ ចាប់តាំងពីឆ្នាំ១៩៧៣មក ក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia បានរួមចំណែកដ៏សំខាន់ដល់ការបង្កើនចំណងមិត្តភាពនិងការយល់ដឹងពីគ្នា ទៅវិញទៅមករវាងចិននិងអាមេរិក។ ដំណើរទស្សនកិច្ចលើកនេះគឺជាការបន្តវេនចំណងមិត្តភាពខាងតន្ត្រីរវាងក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia និងប្រជាជនចិន អស់រយៈពេលពាក់កណ្តាលសតវត្សរ៍។

កាលពីឆ្នាំ១៩៧៣ ក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia បានបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសចិន ហើយបានក្លាយជា «បេសកជនវប្បធម៌» ក្នុងប្រវិត្តសាស្ត្រដើម្បី ធ្វើឱ្យទំនាក់ទំនងរវាងចិន និងអាមេរិកមានភាពប្រក្រតីឡើងវិញ។ បន្ទាប់មក ទាំងមុនទាំងក្រោយ ក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia បានបំពេញទស្សនកិច្ចនៅ ប្រទេសចិនចំនួន១២លើក ដែលមិនត្រឹមតែជាសក្សីនៃបម្រែបម្រួលយ៉ាងខ្លាំងនៃមជ្ឈដ្ឋានតន្រ្តីចិនប៉ុណ្ណោះទេ ថែមទាំងក៏បានបន្តវេនចំណងមិត្តភាពរវាងចិន និងអាមេរិក តាមរយៈតន្ត្រីផងដែរ ។

លោក Davyd Boot ជាអ្នកលេងវីយូឡុងនៃក្រុមតន្ត្រីស៊ីមហ្វូនីក្រុង Philadelphia កាលពី៥០ឆ្នាំមុន លោកធ្លាប់អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាមួយក្រុមតន្ត្រី ស៊ីមហ្វូនីក្រុង Philadelphia។ លោកសម្គាល់ឃើញថា តន្ត្រីជាភាសាសកលម្យ៉ាង ដែលអាចលុបបំបាត់ឧបសគ្គខាងវប្បធម៌ និងបង្កើតជាស្ពានសម្រាប់ការប្រាស្រ័យទាក់ទង រវាងមនុស្សនិងមនុស្ស។ ខណៈពេលយប់ថ្ងៃដដែលដែលរៀបចំមហោស្រពតន្ត្រីអបអរសាទរគម្រប់ខួប៥០ឆ្នាំនៃការបំពេញទស្សនកិច្ច នៅប្រទេសចិនរបស់ក្រុមតន្ត្រី ស៊ីមហ្វូនីក្រុងPhiladelphia ក្រសួងការបរទេសចិនបានប្រកាសដា តបតាមការអញ្ជើញ លោកXi Jinpingប្រធានរដ្ឋចិននឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួម កិច្ចជំនួបរវាងប្រមុខរដ្ឋចិននិងអាមេរិក ព្រមទាំងចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី៣០នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC។

ទំនាក់ទំនងរវាងចិននិងអាមេរិកបានឈានចូល «វេលាក្រុងSan Francisco» ជាផ្លូវការ។ ប៉ុន្តែផ្លូវឆ្ពោះទៅកាន់ក្រុង San Francisco គឺមិនមែនមានភាពរលូនទេ។ ដូចការ ចង្អុលបង្ហាញរបស់អ្នកជំនាញមួយចំនួនដែលបានលើកឡើងថា ការប្រាស្រ័យទាក់ទងថ្មីបំផុតរវាងចិននិងអាមេរិកបានបង្ហាញឱ្យឃើញថា ពិភពលោកលែងគ្រប់គ្រងដោយ សហរដ្ឋអាមេរិកតែម្នាក់ឯងទៀតហើយ ប្រឈមនឹងឥទ្ធពលរបស់ចិននៅទូទាំងពិភពលោកដែលមានភាពកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ អាមេរិកនឹងស្វែងរកវិធី រួមរស់នៅជាមួយប្រទេសចិនដោយខានមិនបាន៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន