(ប៉េកាំង)៖ ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែវិច្ឆិកា លោក He Lifeng ឧបនាយករដ្ឋមន្ត្រីចិននិងជាអ្នកដឹកនាំភាគីចិនផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិកបានបំពេញ ទស្សនកិច្ចនៅសហរដ្ឋអាមេរិកតបតាមការអញ្ជើញ ក្នុងអំឡុងពេលទស្សនកិច្ច លោកបានធ្វើការចរចាជាច្រើនលើកជាមួយលោកស្រី Janet L. Yellenរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក។ ភាគីទាំងពីរបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តគំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ហើយធ្វើការងារត្រៀមពី សមិទ្ធផលសេដ្ឋកិច្ចសម្រាប់កិច្ចជំនួបរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីនៅក្រុងសេនហ្វ្រេនស៊ីស្កូ ដើម្បីជំរុញឱ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិន និងអាមេរិក វិលត្រឡប់ទៅមាគ៌ាអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធនិងភាពនឹងនរ។ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួមសំខាន់ៗដូចពោលខាងក្រោម៖

១. ឯកភាពបង្កើនការប្រាស្រ័យទាក់ទង ស្វែងរកគំនិតឯកភាព គ្រប់គ្រងការខ្វែងគំនិត ចៀសវាងការបង្កើនភាពតានតឹងនៃការកកិតដោយសារការភាន់ច្រឡំ និងរឿងដែល កើតឡើងដោយចៃដន្យ។ ស្វាគមន៍បង្កើតក្រុមការងារសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងប្រទេសចិននិងអាមេរិកព្រមទាំងរៀបចំកិច្ចប្រជុំ។

២. សង្កត់ធ្ងន់ថា ប្រទេសចិន និងអាមេរិកមិនស្វែងរកការផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទេ ស្វាគមន៍អភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចប្រកបដោយភាពល្អបរិសុទ្ធ ដើម្បី បង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយយុត្តធម៌សម្រាប់សហគ្រាសនិងកម្មករនៃប្រទេសទាំងពីរ ក្នុងន័យបង្កើនសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។

៣. ឯកភាពរួមគ្នាឆ្លើយតបបញ្ហាប្រឈម រួមមានកំណើនសេដ្ឋកិច្ច ស្ថិរភាពនិងការត្រួតពិនិត្យខាងហិរញ្ញវត្ថុ។ ឯកភាពធ្វើកិច្ចសហប្រតិបត្តិការស្តីពីបញ្ហាសេដ្ឋកិច្ចពាក់ព័ន្ធនឹង បម្រែបម្រួលអាកាសធាតុ បញ្ហាបំណុលនៃអង្គភាពសេដ្ឋកិច្ចដែលមានប្រាក់ចំណូលទាបនិងមានទីផ្សាងើបឡើងថ្មី។ ឯកភាពពង្រឹងរចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ជំរុញឱ្យ មូលនិធិរូបិយវត្ថុអន្តរជាតិបន្ថែមកូតាឥណទានដែលមានអត្ថន័យ ពន្លឿនការធ្វើកំណែទម្រង់ធនាគារអភិវឌ្ឍន៍ពហុភាគីឱ្យមានភាពកាន់តែល្អប្រសើរ កាន់តែធំ និងកាន់តែមានប្រសិទ្ធភាព៕

 

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន