(ប៉េកាំង)​៖ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣មហោស្រពតន្ត្រីអបអរសាទរគម្រប់ខួប៥០ឆ្នាំនៃការបំពេញទស្សនកិច្ចនៅប្រទេសចិនរបស់ក្រុមតន្ត្រី Philadelphia Orchestra នៅក្រុងភីឡាដេលផ្យា ក្រោមប្រធានបទ «មិត្តភាពដែលឆ្លងកាត់ពាក់កណ្តាលសតវត្ស» បានរៀបចំធ្វើនៅក្រុងប៉េកាំង។ លោក Li Shulei រដ្ឋមន្រ្តីក្រសួងឃោសនាការមជ្ឈិម ចិនបានអញ្ជើញចូលរួមនិងអានលិខិតឆ្លើយតបរបស់លោក Xi Jinping ប្រធានរដ្ឋចិនជូនចំពោះលោក Matias Tarnopolsky អគ្គនាយក និងជា CEO នៃក្រុមតន្ត្រី Philadelphia Orchestra ព្រមទាំងថ្លែងសុន្ទរកថា។

លោក Li Shulei បានថ្លែងថា លិខិតឆ្លើយតបរបស់លោកប្រធានរដ្ឋចិន Xi Jinping បានបង្ហាញយ៉ាងច្បាស់នូវការយកចិត្តទុកដាក់ខ្ពស់របស់លោកចំពោះការផ្លាស់ប្តូរអរិយធម៌ រវាងប្រទេសចិន និងអាមេរិកនិងការរំពឹងទុកយ៉ាងខ្លាំងចំពោះការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ដោយគ្រប់ជ្រុងជ្រោយរវាងចិនិងអាមេរិក។ លោកបានបន្តថា ភាគីចិនរីករាយសហការជាមួយអង្គភាពវប្បធម៌និងសិល្បករគ្រប់ប្រទេសលើពិភពលោកក្នុងនោះរួមមានអាមរិកផងដែរ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតផ្តួចផ្តើម អរិយធម៌សកល បង្កើនការផ្លាស់ប្តូរដែលឈរលើការស្រឡាញ់សិល្បៈរួមគ្នា។

សង្ឃឹមថាមិត្តភក្តិទាំងឡាយនៃមជ្ឈដ្ឋានវប្បធម៌និងសិល្បៈចិននិងអាមេរិកអាចពួតដៃគ្នារួមចំណែកខាងវប្បធម៌ ដើម្បីជំរុញការយល់ដឹងគ្នានិងរាប់អានជាមួយគ្នារវាង ប្រជាជនចិន និងប្រជាជនអាមេរិក។ សូមបញ្ជាក់ថាការប្រគុំតន្រ្តីលើកនេះគឺរៀបចំដោយក្រសួងវប្បធម៌និងទេសចរណ៍ចិន គាំទ្រដោយសមាគមន៍ផ្លាស់ប្តូរ វប្បធម៌អន្តរជាតិចិន និងសមាគមន៍ប្រជាជនចិនដើម្បីមិត្តភាពជាមួយបរទេស ក្រសួងការបរទេសសហរដ្ឋអាមេរិក និងសហការសម្តែងរួមគ្នាដោយក្រុមតន្ត្រី Philadelphia Orchestra ក្រុមតន្រ្តី Symphony ប្រទេសចិន និងមជ្ឈមណ្ឌលសិល្បៈអាណិកជនអាស៊ីនៅអាមេរិក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន