(ប៉េកាំង)៖ ខែវិច្ឆិកា តំបន់ភាគខាងជើងប្រទេសចិនបានចូលដល់រដូវរងា។ កាលពីថ្ងៃទី១០ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះទៅតំបន់ជនបទនៃក្រុងប៉េកាំង និងខេត្ត Hebei ដែលធ្លាប់រងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរកាលពីបីខែមុន ដើម្បីត្រួតពិនិត្យការងារស្ដារកសាងឡើងវិញបន្ទាប់ពីគ្រោះទឹកជំនន់ និងធានាឱ្យបាននូវ ក្រុមគ្រួសារនីមួយៗអាចឆ្លងរដូវរងាដោយមានភាពកក់ក្តៅ។

ការធ្វើស្រែចម្ការជាការងារសំខាន់នៃការស្ដារកសាងឡើងវិញបន្ទាប់ពីគ្រោះទឹកជំនន់។ លោក Xi Jinping បានចុះទៅស្រែចម្ការ ដើម្បីពិនិត្យផ្ទាល់នូវស្ថានភាពលូតលាស់របស់ ដំណាំកសិកម្ម លោកបានលើកឡើងថា ការប្រមូលផលដំណាំមិនត្រឹមតែពាក់ព័ន្ធដោយផ្ទាល់នឹងប្រាក់ចំណូលរបស់គ្រួសារនីមួយៗប៉ុណ្ណោះនេះ ក៏ពាក់ព័ន្ធដោយផ្ទាល់លើ សន្តិសុខស្បៀងអាហាររបស់ប្រទេសជាតិផងដែរ។ លោក Xi Jinping បានចូលផ្ទះកសិករ ដើម្បីសួរសុខទុក្ខមហាជនដែលធ្លាប់រងគ្រោះទឹកជំនន់ លោកបានសង្កត់ធ្ងន់ថា ការងារផ្តល់កម្តៅ(ម៉ាស៊ីនកម្ដៅ)ចាំបាច់ត្រូវបញ្ជូនទៅដល់ផ្ទះនីមួយៗ។

លោកបានដើរចូលផ្សារទំនើប ដើម្បីឈ្វេងយល់ពីស្ថានភាពបើកអាជីវកម្មឡើងវិញពីម្ចាស់ផ្សារ លោកបានប្រាប់រដ្ឋបាលគ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន ត្រូវបន្តចាត់វិធានការគ្រប់ វិស័យជាមួយគ្នា ខិតខំដើម្បីជួយមហាជន សហគ្រាសនិងពាណិជ្ជករដែលបានរងគ្រោះនិងត្រូវប៉ះពាល់ឱ្យឆ្លងផុតកាលៈទេសៈដ៏លំបាក។ លោក Xi Jinping ក៏បានអញ្ជើញ ត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ វិស្វកម្មបង្ការទឹកជំនន់នៃក្រុងប៉េកាំងនិងខេត្តHebei។

លោកបានលើកឡើងថា គួរកសាងឱ្យបានល្អ ហើយក៏ប្រើប្រាស់ឱ្យបាន សមស្របដែរ នូវវិស្វកម្មគ្រប់គ្រង គួរកែលម្អស្តង់ដាបង្ការទឹកជំនន់តាមដងផ្លូវនិងសំណង់ក្នុងតំបន់ភ្នំ ដើម្បីលើកកម្ពស់សមត្ថភាពបង្ការនិងទប់ស្កាត់ទឹកជំនន់ យ៉ាងប្រាកដប្រជា។ ក្រៅពីនេះលោក Xi Jinping ក៏បានចាត់ចែងរៀបចំអំពីការងារកសាងប្រព័ន្ធបង្ការទឹកជំនន់ ជុំវិញតំបន់ក្រុងប៉េកាំង- ក្រុងTianjin និងខេត្តHebei ផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន