(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦បានបិទបញ្ចប់ ទំហំជួញដូរតាមបំណងក្នុងមួយឆ្នាំ គឺ៧ម៉ឺន៨ពាន់៤រយ១០លានដុល្លារអាមេរិក បានកើនឡើង៦,៧ភាគរយបើប្រៀបធៀបនឹងពិព័រណ៍លើកមុន ដែលបានបំបែកកំណត់ត្រាខ្ពស់ថ្មីមួយទៀត។ ក្នុងអំឡុងពេលពិព័រណ៍លើកនេះ សហគ្រាសចំនួន៣៤៨៦ ដែលមកពីប្រទេស និងតំបន់ចំនួន១២៨បានចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មនៃសហគ្រាស ក្នុងនោះ ក្រុមហ៊ុនលំដាប់កំពូលទាំង៥០០លើពិភពលោកនិងសហគ្រាស ឈានមុខ ក្នុងមុខរបរមានចំនួន២៨៩ ដែលជាចំនួនច្រើនបំផុតក្នុងពិព័រណ៍កាលពីមុនទាំងអស់។ ពិព័រណ៍លើកនេះក៏បានដាក់តាំងបង្ហាញជាលើកដំបូងនូវផលិតផលថ្មី បច្ចេកទេសថ្មីនិងសេវាកម្មថ្មីចំនួន៤៤២ផ្នែកផងដែរ។ ការតាំងពិព័រណ៍ជាតិបានផ្តល់វេទិកាដ៏សំខាន់ដល់ប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ខុសៗ គ្នាក្នុងការបង្កើន ការផ្លាស់ប្តូរ ជំរុញកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដែលទទួលបានការកោតសរសើរកម្រិតខ្ពស់ពីសំណាក់ ប្រទេសនានាដែលចូលរួមពិព័រណ៍លើកនេះ ។

បច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោកមានកម្លាំងទន់ខ្សោយ តម្រូវការខាងពាណិជ្ជកម្មបន្តចុះខ្សោយ ប្រទេសនានាសុទ្ធតែរំពឹងថា នឹងត្រួសត្រាយកម្លាំង ចលករថ្មី ដើម្បីទទួលការអភិវឌ្ឍជាបន្តបន្ទាប់។ សក្តានុពលកើនឡើងដ៏ធំធេងនៃទីផ្សារប្រើប្រាស់របស់ចិនបានផ្តល់លទ្ធភាពធ្វើជាកន្លែងសាកល្បងសម្រាប់ស្វែងរក បច្ចេកវិទ្យាថ្មីនិងផលិតផលថ្មីលើទូទាំងពិភពលោក ក៏ដូចជាផ្តល់វេទិកាសម្រាប់ឱ្យមនុស្សជាតិរួមគ្នាដោះស្រាយបញ្ហាពិបាកក្នុងការអភិវឌ្ឍ តាមរយៈការច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យា។

នេះគឺមិនពិបាកយល់ទេថា ហេតុអ្វីបានជាពិព័រណ៍នាំចូលចិនអន្តរជាតិ «ដាក់ចេញផលិតផលថ្មីជារៀងរាល់ឆ្នាំ»។ ម៉ាស៊ីនសំអាងការវៃឆ្លាតដែលកាន់ដោយដៃដំបូងគេ បង្អស់លើពិភពលោក «ជណ្តើរយន្តអនាគត» ដែលប្រើប្រាស់បច្ចេកវិទ្យា AI ជាដើម ការបង្ហាញមុខលើកដំបូងនៃផលិតផលសេវាកម្ម ៦G ។ល។ មិនថាទំនិញប្រពៃណី ទទួលបាន «ការជំរុញ» ពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ឬក៏ដាក់ចេញគំនិតថ្មីនិងផលិតផលថ្មីជាបន្តបន្ទាប់ក៏ដោយ ក៏ពិព័រណ៍នាំចូលចិនអន្តរជាតិបានក្លាយជា ទីផ្សារច្នៃប្រឌិតថ្មីមួយផងដែរ។

តាមទិន្នន័យដែលប្រកាសនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា ចំនួនការច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាលំដាប់កំពូលទាំង១០០លើពិភពលោករបស់ចិន បានកាន់ចំណាត់ថ្នាក់ ទីមួយលើពិភពលោកជាលើកដំបូង។ ការបញ្ចេញនូវកម្លាំងចលករថ្មីបានធ្វើឱ្យសហគ្រាសកាន់តែច្រើនចែករំលែកឱកាស នៃទីផ្សាររបស់ចិន ក្នុងនោះក៏បូករួមទាំង សហគ្រាសអាមេរិកផងដែរ។ នេះគឺជាលើកទីមួយហើយដែលមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ មជ្ឈដ្ឋានកសិកម្ម អាមេរិកបានចាត់បញ្ជូនគណៈប្រតិភូទស្សនាប្រទេសចិនដែលមានទ្រង់ទ្រាយធំបំផុតចាប់ពីឆ្នាំ២០១៦មក។ នេះបានបង្ហាញយ៉ាងពេញលេញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ភាគីអាមេរិកចំពោះទីផ្សារដ៏ធំធេងរបស់ប្រទេសចិន។

ឆ្នាំនេះជាខួបទី៤៥នៃការអនុវត្តកំណែទម្រង់និងការបើកទូលាយរបស់ចិន ហើយក៏ជាខួបទី១០នៃការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ» ផងដែរ។ ចិនកំពុងចែករំលែក ឱកាស ជាមួយពិភពលោកដោយកម្លាំងកាន់តែខ្លាំង ក៏ដូចជាធ្វើតាមកិច្ចសន្យាតាមរយៈប្រតិបត្តិការជាក់ស្តែងឥតឈប់ឈរ។ តាមការផ្សាយដំណឹងនៃរដ្ឋាភិបាលចិនឱ្យដឹងថា បច្ចុប្បន្ន នេះ សហគ្រាសសរុបជិត២០០បានចុះហត្ថលេខាជាមួយភាគីចិនមុនពេលកំណត់ ដើម្បីចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៧។ ជំនឿចិត្តដែលចង់ធ្វើអាជីវកម្ម យ៉ាងស៊ីជម្រៅនៅប្រទេសចិននេះបែបនេះ គឺមកពីកិច្ចខិតខំប្រឹងប្រែងរបស់ពិព័រណ៍នាំចូលចិនអន្តរជាតិក្នុងការជំរុញកំណើនសេដ្ឋកិច្ចសកល មកពីចិត្តស្មោះរបស់ចិនក្នុង ការផ្តល់ឱកាសថ្មីដល់ពិភពលោកតាមរយៈការបើកទូលាយប្រកបដោយកម្រិតខ្ពស់ ហើយក៏មកពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ចិនក្នុងការជំរុញ ការបង្កើតសេដ្ឋកិច្ចពិភពលោក បែបបើកទូលាយផងដែរ។

មួយឆ្នាំហើយមួយឆ្នាំទៀត ពិព័រណ៍នាំចូលចិនអន្តរជាតិកំពុងប្រែក្លាយសមិទ្ធផលនីមួយៗទៅជាកិច្ចសហប្រតិបត្តិការដែលរត់បណ្តាក់ឥតឈប់ឈរពេញមួយឆ្នាំ ដើម្បីយក «ផ្កាភ្លើងថ្មី» បន្តិចបន្តួចទៅបញ្ឆេះកម្លាំងចលករថ្មីនៃការបើកទូលាយនិងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពិភពលោក៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

 

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន