(ប៉េកាំង)៖ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនៅយប់ថ្ងៃទី ១០ ខែវិច្ឆិកាថា ៖ តបតាមសេចក្តីអញ្ជើញរបស់លោក Biden ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុង San Francisco សហរដ្ឋអាមេរិកពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីចូលរួមកិច្ចជំនួបប្រមុខរដ្ឋចិន-អាមេរិក និងតាមការអញ្ជើញចូលរួមកិច្ចសន្ទនាក្រៅផ្លូវការរវាងថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)៕

ដោយវិទ្យុមិត្តភាពកម្ពុជាចិន