(ប៉េកាំង)៖ ថ្ងៃទី១០ ខែវិច្ឆិកា នៅពេលអញ្ជើញពិនិត្យការងារកសាងឡើងវិញ បន្ទាប់ពីគ្រោះធម្មជាតិនៅក្រុងប៉េកាំងនិងខេត្ត Hebei លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា គណៈកម្មាការបក្សនិងរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងស្ថាប័នពាក់ព័ន្ធគ្រប់វិស័យ ត្រូវយកចិត្តទុកដាក់អនុវត្តនូវការចាត់ចែងនិងការកំណត់នៃមជ្ឈិមបក្ស បន្តខិតខំធ្វើការងារកសាងឡើងវិញបន្ទាប់ពីការដែលរងគ្រោះធម្មជាតិ ដើម្បីធានាដក់មហាជនមានជីវភាពដ៏សុខសុវត្ថិភាព និងអាចឆ្លងរដូវរងាដោយកក់ក្តៅបាន។

សូមបញ្ជាក់ថា កាលពីចុងខែកក្កដាដល់ដើមខែសីហាឆ្នាំនេះ នៅតំបន់ភាគខាងជើង និងតាមដងបណ្តោយទន្លេយ៉ង់សេ និងទន្លេ Huaihe ប្រទេសចិនបានបន្តធ្លាក់ភ្លៀង យ៉ាងខ្លាំងដែលបានក្លាយជាគ្រោះទឹកជំនន់និងគ្រោះធម្មជាតិផ្សេងដ៏ធ្ងន់ធ្ងរ ហើយបានបណ្តាលឱ្យមនុស្សច្រើននាក់ស្លាប់បាត់បង់ជីវិត និងរងរបួសនៅខេត្ត Hebei និងនៅទីក្រុងប៉េកាំងជាដើម។

លោក Xi Jinping បានតាមដានយ៉ាងយកចិត្តទុកដាក់លើប្រជាជនរងគ្រោះ ក៏ដូចជារាល់កិច្ចការងារកសាងឡើងវិញ ដែលបន្ទាប់ពីគ្រោះទឹកជំនន់ លោកបានបញ្ជាឱ្យ រដ្ឋបាលក្នុងតំបន់ និងអន្តរក្រសួងស្ថាប័នខិតខំពេញទំហឹងដើម្បីធានាសុវត្ថិភាពនៃអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជំរុញឱ្យតំបន់រងគ្រោះស្តារសណ្តាប់ធ្នាប់ សង្គម និងការធ្វើផលិតឡើងវិញក្នុងពេលឆាប់ៗ។

កាលពីដើមខែកញ្ញា លោក Xi Jinping បានអញ្ជើញ ទៅសួរសុខទុក្ខមហាជនរងគ្រោះទឹកជំនន់តាមភូមិឃុំនៃទីក្រុង Shangzhi ខេត្ត Heilongjiang ភាគឦសាន ប្រទេសចិន, ពេលតំបន់ភាគខាងជើងចិនចាប់ផ្ដើមចូលរដូវរងា លោកក៏បានអញ្ជើញពិនិត្យតាមកន្លែងរងគ្រោះដ៏ខ្លាំងនៃក្រុងប៉េកាំងនិងខេត្តហឺបៃដែរ ដើម្បីសួរសុខទុក្ខ និងសំណេះសំណាលជាមួយមហាជនរងគ្រោះ និងពិនិត្យរាល់កិច្ចការងារកសាងឡើងវិញ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន