(ប៉េកាំង)៖ ថ្ងៃទី១០ ខែវិច្ឆិកា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅស អំពី «ការអនុវត្តនិងសមិទ្ធផលជាប្រវត្តិសាស្ត្រនៃ យុទ្ធសាស្ត្រគ្រប់គ្រងតំបន់ Xizang របស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មី»។ សៀវភៅសបានចែងថា ក្រោមការណែនាំនៃយុទ្ធសាស្ត្រគ្រប់គ្រងតំបន់Xizangរបស់បក្សកុម្មុយនីស្តចិនក្នុងយុគសម័យថ្មីនិងការគាំទ្រយ៉ាងខ្លាំងរបស់ប្រជាជនទូទាំងប្រទេស បុព្វហេតុនានានៃតំបន់ Xizang ទទួលបានការវិវឌ្ឍរីកចម្រើន ដោយគ្រប់ជ្រុងជ្រោយនិងសមិទ្ធផលជាប្រវត្តិសាស្ត្រ។

ស្ថានការណ៍សង្គមជាទូទៅនៅតំបន់ Xizang បន្តមានភាពនឹងនរ និងមានភាពប្រសើរឡើង សេដ្ឋកិច្ចក្នុងតំបន់បានអភិវឌ្ឍយ៉ាងឆាប់រហ័សដោយគ្រប់ជ្រុងជ្រោយ កម្រិតជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជនជាតិនានារួមរស់ដោយសុខដុមរមនា មានភាពចុះសម្រុងខាងសាសនា បុព្វហេតុវប្បធម៌ មានភាពរុងរឿង និងការរីកចម្រើន របាំងសុវត្ថភាពអេកូឡូស៊ីកាន់តែរឹងមាំ តំបន់ជាប់ព្រំដែនមានសុវត្ថិភាពយ៉ាងរឹងមាំ ការកសាងរបស់បក្សកុម្មុយនីស្តចិនត្រូវបង្កើន ដោយគ្រប់ជ្រុងជ្រោយ ពោលគឺ តំបន់Xizang បានដើរតាមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។

សៀវភៅសនេះបានបង្ហាញថា តំបន់ Xizang ប្រកាន់ខ្ជាប់គំនិតសហគមន៍ប្រជាជាតិចិន ទំនាក់ទំនងជនជាតិសង្គមនិយមក្នុងតំបន់ Xizang ដែលប្រកបដោយ យុត្តិធម៌ សាមគ្គីភាព ការជួយគ្នាទៅវិញទៅមកនិងចុះសម្រុងគ្នា ត្រូវបានពង្រឹងជារៀងរាល់ថ្ងៃ។ តំបន់ Xizang បង្កើតវេទិកាផ្លាស់ប្តូរតាមរូបមន្ត «បណ្តាញ អ៊ីនធើណេត+សាមគ្គីភាពជនជាតិ» ដែលបានជំរុញឱ្យធ្វើសកម្មភាពបង្កើនសាមគ្គីភាពជនជាតិនៅក្នុងទីក្រុង និងស្រុកនានា។

សៀវភៅសនេះបានគូសបញ្ជាក់ថា តំបន់ Xizang ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការគ្រប់គ្រងតំបន់ Xizang តាមច្បាប់ ពឹងផ្អែកលើមហាជនគ្រប់ជនជាតិ យ៉ាងម៉ឺងម៉ាត់ ក្តាប់ជាប់នូវសិទ្ធិគ្រប់គ្រងក្នុងការប្រយុទ្ធប្រឆាំងនឹងកម្លាំងអបគមន៍ លាតត្រដាង និងរិះគន់យ៉ាងស៊ីជម្រៅនូវធាតុពិតអបគមន៍របស់ក្រុម Dalai Lama ទប់ស្កាត់ជាដាច់ខាតនិងបង្រ្កាបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបំបែកបំបាក់តាមគ្រប់ទម្រង់។ ទស្សនៈអំពី «សាមគ្គីភាពនិងស្ថិរភាពគឺសុភមង្គល ការបំបែកបំបាក់ និងភាពចលាចលគឺជាគ្រោះមហន្តរាយ» ត្រូវទទួលស្គាល់យ៉ាងស៊ីជម្រៅពីសំណាក់ប្រជាជន អាកប្បកិរិយារបស់មហាជនគ្រប់ជនជាតិក្នុង ការគាំពារការបង្រួបបង្រួម មាតុភូមិ គាំពារអធិបតេយ្យភាពជាតិនិងសាមគ្គីភាពជនជាតិមានភាពកាន់តែមុតមាំពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន