(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសចិនសម្តែងការមិនពេញចិត្ត និងប្រឆាំងយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ក្នុងការចុះបញ្ជីអង្គភាពមួយចំនួនរបស់ចិនជា «ជាតិដែលបានកំណត់ជាពិសេស» ក្រោមអ្វីដែលហៅថាលេសជាប់ទាក់ទងនឹងរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អ្នកនាំពាក្យរូបនេះបាននិយាយថា ចំណាត់ការរបស់សហរដ្ឋអាមេរិក គឺជាការអនុវត្តទណ្ឌកម្មឯកតោភាគី និងវិធីសាស្រ្ត​ «យុត្តាធិការអាវុធវែង» ដែលបំផ្លាញសណ្តាប់ធ្នាប់ និងច្បាប់នៃពាណិជ្ជកម្មអន្តរជាតិ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល។

អ្នកនាំពាក្យដដែលនេះផងដែរបាននិយាយថា ភាគីអាមេរិកគួរតែបញ្ឈប់ជាបន្ទាន់នូវការគាបសង្កត់ដោយគ្មានហេតុផលរបស់ខ្លួនចំពោះក្រុមហ៊ុនចិន ដោយបន្ថែមថា ប្រទេសចិននឹងការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនរបស់ខ្លួន៕

រូបភាពពី Xinhua