(ប៉េកាំង)៖ នៅថ្ងៃទី ៦ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះសន្និបាតផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា “ខ្សែក្រវាត់និងផ្លូវ” លើកដំបូង។

លោក Xi Jinping បានលើកឡើងថា វេទិកាកំពូល "ខ្សែក្រវាត់ និងផ្លូវ" សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី ៣ បានបើកធ្វើដោយជោគជ័យ ហើយការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" បានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍប្រកបដោយ គុណភាពខ្ពស់។ កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺជាផ្នែកដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងការរួមគ្នាកសាង"ខ្សែក្រវាត់និងផ្លូវ"។

ភាគីចិននឹងបន្តប្រកាន់ខ្ជាប់ស្មារតីផ្លូវសូត្រ ដែលមានសន្តិភាពនិងកិច្ចសហប្រតិបត្តិការ ការបើកចំហនិងបរិយាបន្ន ការរៀនសូត្រទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាស្នូល ដើម្បីអនុវត្តឱ្យស៊ីជម្រៅនូវផែនការសកម្មភាព ស្តីពីការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា "ខ្សែក្រវាត់និងផ្លូវ" ជំរុញការផ្លាស់ប្តូរខាងការច្នៃប្រឌិតថ្មីខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអន្តរជាតិ រួមគ្នាស្វែងរកនវានុវត្តន៍នៃសក្តានុពលផ្នែកកំណើន បំផុសសមត្តភាពនៃកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ ពង្រឹងទំនាក់ទំនងភាពជាដៃគូនវានុវត្តន៍ ជំរុញឱ្យសមិទ្ធផលនៃនវានុវត្តន៍ផ្តល់ ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងអស់ ដើម្បីរួមចំណែកដល់ការរួមគ្នាកសាង "ខ្សែក្រវាត់និងផ្លូវ" ឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ។

យោងតាមទិន្នន័យពាក់ព័ន្ធ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ៣១ ខែតុលា បរិមាណអ្នកដំណើរប្រចាំថ្ងៃច្រើនបំផុត នៃរថភ្លើងល្បឿនលឿនហ្សាកាតា-បានឌុងមានអ្នកដំណើរប្រមាណ ១៤២០០ នាក់ ហើយចាប់ពីថ្ងៃទី ១៧ ខែតុលា ដល់ថ្ងៃទី ៤ ខែវិច្ឆិកា សំបុត្រ ត្រូវបានលក់របស់ផ្លូវដែកល្បឿនលឿនហ្សាកាតា-បានឌុងប្រមាណ ១៦៥០០០ សម្លិត៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន