(ប៉េកាំង)៖ ថ្ងៃទី៥ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិតជូនចំពោះការបើកពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៦។

ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា បច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចសកលមាន កម្លាំងចលករមិនគ្រប់គ្រាន់ បណ្តាប្រទេសនានាត្រូវរួមសុខរួមទុក្ខជាមួយគ្នា និងរួមគ្នាស្វែងរកការអភិវឌ្ឍ។ ជានិច្ចកាល ប្រទេសចិនតែងតែជាកាលានុវត្តភាពដ៏សំខាន់ របស់ការអភិវឌ្ឍសកល ប្រទេសចិននឹងជំរុញយ៉ាងមុតមាំនូវការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់ ជំរុញជាបន្តបន្ទាប់នូវការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច ឱ្យវិវឌ្ឍទៅកាន់ទិសដៅប្រកបដោយភាពបើកទូលាយ បរិយាបន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ មានតុល្យភាពនិងឈ្នះ-ឈ្នះ។

រំពឹងថា ពិព័រណ៍នាំចូលចិនអន្តរជាតិ អាចដើរតួនាទីយ៉ាងពេញលេញ ក្នុងការជំរុញការបើកទូលាយប្រកបដោយកម្រិតខ្ពស់ និងធ្វើឱ្យទីផ្សារធំរបស់ចិនក្លាយទៅជា ទីផ្សារធំដែលពិភពលោកអាចចែករំលែកបាន ក៏ដូចជាផ្តល់សេវាកម្ម នៃផលិតផលសាធារណៈអន្តរជាតិ ដែលពិភពលោកអាចចែករំលែកបាន ឱ្យបានល្អក្នុងន័យជំរុញការបង្កើតសេដ្ឋកិច្ចសកល បែបបើកទូលាយដើម្បីឱ្យ កិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ អាចផ្តល់ផលប្រយោជន៍ដល់ពិភពលោកទាំងមូល៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន