(ប៉េកាំង)៖ «យើងបានចូលរួមក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ រយៈពេល៦ឆ្នាំជាប់ៗគ្នាហើយ គឺជាមិត្តចាស់នៃពិព័រណ៍នេះ ហើយជឿជាក់ថា លើកនេះក៏នឹងទទួលបានឱកាសកាន់តែច្រើនដែរ»។ កាលពីថ្ងៃទី៣ខែវិចិ្ឆកា លោក Yang Zhenyu អគ្គនាយកប្រចាំតំបន់ប្រទេសចិននៃក្រុមហ៊ុន DOLEASIA នៅសិង្ហបុរីបានបង្ហាញពីក្ដីរំពឹងទុក ចំពោះពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦។

ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ នឹងបើកធ្វើពីថ្ងៃទី៥ដល់ថ្ងៃទី១០ ខែវិចិ្ឆកា ខាងមុខនៅក្រុងសៀងហៃប្រទេសចិន។ បច្ចុប្បន្ននេះ បានត្រៀមលក្ខណៈការងារគ្រប់ផ្នែកទាំងអស់រួចរាល់។ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានភ្ញៀវកិត្តិយសដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន១៥៤ចូលរួមពិព័រណ៍នេះ និងមានសហគ្រាសជាង៣៤០០លើទូទាំងពិភពលោកចូលរួមពិព័រណ៍សហគ្រាស ក្នុងនោះ សហគ្រាសពាក់ព័ន្ធនៃប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” មានចំនួនលើសពី១៥០០សហគ្រាស ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងចំណោមសហគ្រាសជាង៣៤០០ “មិត្តចាស់នៃពិព័រណ៍នាំចូលចិនអន្តរជាតិ”ដូចក្រុមហ៊ុន DOLE ដែលបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ ៦លើកបែបនេះក៏មានច្រើនដែរ។

ហេតុអ្វីបានជា “រឿងរ៉ាវមិត្តចាស់ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ”បានកើតឡើងម្តងទៀត? ពីព្រោះ “មិត្តចាស់”ទាំងឡាយទទួលបានឱកាសអភិវឌ្ឍន៍ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិយ៉ាងពិតប្រាកដ។ ជួបគ្នានៅពិព័រណ៍នាំចូលចិនអន្តរជាតិម្តងទៀត គឺមកពីឱកាសកំណើនដែលនាំមកដោយ “ផលិតផលតាំងពិព័រណ៍ប្រែទៅជាទំនិញ” និង“ពាណិជ្ជករចូលរួមពិព័រណ៍ ក្លាយទៅជាវិនិយោគិន”។ “ធ្វើឱ្យទីផ្សារចិនក្លាយជាទីផ្សាររបស់ពិភពលោក ទីផ្សារអាចចែករំលែកបាននិងជាទីផ្សាររបស់អ្នកទាំងអស់គ្នា ។”ចិនបាននិយាយអ៊ីចឹងជាប់រហូត ហើយក៏ធ្វើអ៊ីចឹងបែបនេះជាប់រហូតមកផងដែរ ដែលនាំមកនូវលំហអភិវឌ្ឍន៍ដល់សហគ្រាស ប្រទេសនានាឥតឈប់ឈរ។

សូមយកក្រុមហ៊ុន Hyundai Motor ជាឧទាហរណ៍ ពីការចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងដោយយករថយន្ត NEXO ដែលប្រើអាគុយឥន្ធនៈ អ៊ីឌ្រូសែន រហូតដល់ដាក់ចេញរថយន្ត NEXO បែបចិននាពេលបច្ចុប្បន្ន ការធ្វើអាជីវកម្មជាប់រហូតមកនៅ ប្រទេសចិននាំឱ្យផលិតផលតាំងពិព័រណ៍កាន់តែច្រើនឡើងៗនៃសហគ្រាសនេះក្លាយជាទំនិញ ហើយខ្លួនក៏ប្រែពីសហគ្រាសចូលរួមពិព័រណ៍ ទៅជាវិនិយោគិនដែលបង្កើនការវិនិយោគទុននៅប្រទេសចិនជាបន្តបន្ទាប់។ ចំណាប់អារម្មណ៍ដ៏ពិតប្រាកដ នៃសហគ្រាសទុនបរទេស ក៏ត្រូវបានបញ្ជាក់ក្នុងទិន្នន័យសេដ្ឋកិច្ចជាតិ នៅបីត្រីមាសដំបូងឆ្នាំនេះរបស់ចិនដែរ។ តាមគណនាជាជំហានដំបូងបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដំបូងឆ្នាំនេះរបស់ចិន បានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំទៅមិញ ល្បឿនកើនឡើងនៅតែលឿនជាងអង្គភាព សេដ្ឋកិច្ចជឿនលឿនសំខាន់ៗលើពិភពលោក។

ក្នុងនោះ ការប្រើប្រាស់កើនឡើងវិញបានក្លាយជាចំណុចដ៏លេចធ្លោបំផុត ពោលគឺការចំណាយខាងការប្រើប្រាស់ចុងក្រោយបានជំរុញឱ្យ GDP កើនឡើង៤,៤ភាគរយ ។ បើនិយាយចំពោះទុនបរទេស នៅពីក្រោយតួលេខទាំងនេះគឺជាឱកាសទីផ្សារដ៏ធំធេង ។

ក្រៅពីនេះ “ការចែករំលែកសកល”ដែលពិព័រណ៍នាំចូលចិនអន្តរជាតិបានបង្ហាញនោះ ជាពិសេសគឺធាតុដើមដែលជួយ ប្រទេសមិនជឿនលឿនឱ្យទទួលការអភិវឌ្ឍជាមួយគ្នា ក៏ជាអ្វីដែល “មិត្តចាស់”ទាំងឡាយយកចិត្តទុកដាក់នោះដែរ ។ សំដៅចំពោះប្រទេសមិនជឿនលឿនបំផុត ក្នុងចំណោមប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ពិព័រណ៍នាំចូលចិនអន្តរជាតិបានជំរុញ ឱ្យផលិតផលប្រកបដោយលក្ខណៈពិសេស ក្នុងតំបន់ចូលក្នុងទីផ្សារចិនតាមទម្រង់ផ្តល់ស្តង់ តាំងពិព័រណ៍មួយចំនួនដែលមិនគិតថ្លៃ និងគោលនយោបាយអនុគ្រោះខាងពន្ធដារទៅលើ ផលិតផលតាំងពិព័រណ៍និងផ្តល់ប្រាក់ឧបត្ថម្ភកធនជាដើម។

រឿងរ៉ាវដ៏រស់រវើករបស់ “មិត្តចាស់” ទាំងនេះបានបង្ហាញទៅកាន់ពិភពលោកថា ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាការអនុវត្តជាក់ស្តែង ដ៏រស់រវើករបស់ចិនក្នុងការជំរុញការបង្កើតសហគមន៍ រួមវាសនារបស់មនុស្សជាតិ ។ ស្របនឹងពេលដែលពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៦ជិតនឹងបើកធ្វើ រឿងរ៉ាវរបស់ “មិត្តចាស់” នៃពិព័រណ៍នាំចូលចិនអន្តរជាតិ នឹងមានខ្លឹមសារដ៏អស្ចារ្យថ្មីៗ ហើយ “ការចែករំលែកឱកាសរបស់ចិន” ក៏នឹងបង្ហាញពីខ្លឹមសារកាន់តែស៊ីជម្រៅនិងសម្បូរបែបផងដែរ៕

អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន