(ម៉ូស្គូ)៖ ទស្សនាវដ្តី Newsweek បានរាយការណ៍ថា គ្រាប់បែកនុយក្លេអ៊ែរថ្មីរបស់អាមេរិកដែលគ្រោងនឹងផលិតឡើង មានសក្តានុពលក្នុងការកម្រិតកណ្តាលទីក្រុងមូស្គូ និងអាចសម្លាប់មនុស្សជាង ៣០០,០០០ នាក់ ក្នុងចំណោមអ្នកស្រុក ១៣ លាននាក់ក្នុងទីក្រុងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន​ RT នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

មន្ទីរបញ្ចកោណបានប្រកាសកាលពីចុងខែមុនថា ខ្លួននឹងស្វែងរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ B61 ជំនាន់ថ្មីគឺ B61-13 ដែលរង់ចាំការអនុម័តពីសភា។ សព្វាវុធ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​កម្លាំង​ដល់​ទៅ ៣៦០ គីឡូ​តោន ដែល​មាន​កម្លាំង​ខ្លាំង​ជាង​អាវុធ​ដែល​ទម្លាក់​លើ​ទីក្រុង​ហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុន ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ រហូតដល់ ២៤ ដង។

សារព័ត៌មាន Newsweek បានឱ្យដឹងថា ប្រសិនបើគ្រាប់បែកនេះត្រូវបានបំផ្ទុះលើទីក្រុងមូស្គូ វានឹងសម្លាប់មនុស្សប្រមាណ ៣១១,៤៨០ នាក់ និងរបួសរហូតដល់ ៨៦៨,៨៦០នាក់។ កាសែតបានបន្ថែមថា ប្រសិនបើវាត្រូវបានទម្លាក់នៅលើទីក្រុង St. Petersburg ដែលជាទីក្រុងធំទីពីរនៅក្នុងប្រទេសរុស្ស៊ីនោះ ចំនួនអ្នកស្លាប់ដែលបណ្តាលមកពីការផ្ទុះនឹងកើនឡើងដល់ ៣៦០,១៥០ នាក់៕

រូបភាពពី Reuters